ព័ត៌មានអន្ដរជាតិ
កូនស្រីមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ ក៏ស្ថិតក្នុងហេតុការណ៍ចាក់សម្លាប់មនុស្សនៅទីក្រុង ស៊ីដនី
រាយការណ៍ដោយកាសែត News.com.au បញ្ចាក់ថា កូនស្រីមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Dawn វ័យ២៥ឆ្នាំ កំពុងធ្វើដំណើរទៅផ្សារពាណិជ្ជកម្ម Westfield Bondi Junction ដើម្បីទិញទំនិញ ប៉ុន្តែនាងបែរជួបការវាយប្រហារដែលកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤។
មិត្តភក្តិជិតស្និទ្ធរបស់នាងបានប្រាប់សារព័ត៌មានថា នាងទើបតែទៅទិញគ្រឿងសម្អាងនៅ Chanel នាងនៅទីនោះបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ ដើម្បីមើលការតុបតែងមុខសម្រាប់ពិធីមង្គលការរបស់នាង។
ប្រភពដដែលបាននិយាយទៀតថា Dawn ទើបតែជ្រើសរើសរ៉ូបអាពាហ៍ពិពាហ៍របស់នាងកាលពីសប្តាហ៍មុន ហើយបានចាប់ផ្តើមចែកចាយលិខិតអញ្ជើញដល់ពិធីមង្គលការរបស់នាងនាពេលខាងមុខ។
គូដណ្តឹងរបស់ Dawn Ashley Wildey គឺជាមន្ត្រីប៉ូលិសបានប្រញាប់ទៅកន្លែងកើតហេតុ បន្ទាប់ពីទទួលបានការហៅទូរស័ព្ទបន្ទាន់មួយសម្រាប់មន្រ្តី ទើបដឹងថា គូដណ្តឹងរបស់គាត់ក៏ស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។ ក្រោយមកគាត់ត្រូវបានក្រុមគ្រួសារដឹកយកចេញពីទីតាំង ដើម្បីទទួលការលួងលោមពីសាច់ញាតិ ខណៈដែលខ្លួនជួបហេតុការណ៍នឹកស្មានមិនដល់។

ដោយឡែក របាយការណ៍ពី Herald Sun ដែលដកស្រង់សម្តីរបស់ពិធីករវិទ្យុអូស្ត្រាលី Ray Hadley បានលាតត្រដាងថា ឪពុករបស់នាងបានទាក់ទងទៅកាន់ប៉ូលិស ដោយសារតែគាត់ជឿថាកូនស្រីរបស់គាត់ស្ថិតក្នុងចំណោមជនរងគ្រោះ ហើយបានចោតសួរទៅកាន់ពិធីករវិទ្យុ ដោយសុំឲ្យគេជួយផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះនិងអ្នកស្លាប់។
ទីភ្នាក់ងារព័ត៌មាន Reuters ឯណោះក៏បានរាយការណ៍ដែរថា ការវាយប្រហារបានកើតឡើងនៅពេលដែលបុរសនៅលីវម្នាក់ ដែលស្គាល់ថាជា Joel Cauchi អាយុ ៤០ ឆ្នាំ ស្លៀកខោខ្លី និងអាវរបស់លីគកីឡាបាល់ឱបជម្រើសជាតិអូស្ត្រាលី បានដើរកាន់កំបិតចាក់មនុស្សក្នុងផ្សារ។ ក្រោយមក អ្នកទិញទំនិញ និងបុគ្គលិកនៅក្នុងផ្សារទំនើបមួយចំនួនបានព្យាយាមស្ទាក់ចាប់គាត់ ហើយមនុស្សជាច្រើនបានរត់ចូលទៅក្នុងហាងដើម្បីរកកន្លែងសុវត្ថិភាព។

ថ្វីបើយ៉ាងណាក៏ដោយ ហេតុការណ៍ដ៏រន្ធត់មួយនេះបានធ្វើឲ្យមនុស្សចំនួន៦ នាក់ស្លាប់ និងយ៉ាងហោចណាស់ ១២ នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ ក្នុងចំណោមទាំង ៦ នាក់ ភាគច្រើនជាមនុស្សស្រី គឺមាន ៥នាក់ ស្លាប់នឹងកន្លែង ហើយម្នាក់ទៀត បានផុតដង្ហើមនៅមន្ទីរពេទ្យ។ ភ្លាមៗនោះដែរ បុរសខ្មាន់កាំបិតត្រូវប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ហើយនគរបាលអូស្ត្រាលីពុំទាន់ដឹងច្បាស់នៅឡើយទេ អំពីចេតនាពិតរបស់ឃាតក។ ចំណែកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ជាក់ដែរថា ខ្មាន់កាំបិតធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាឡេស៊ី បង្ក្រាបថ្នាំញៀនបម្រុងយកទៅ អូស្ត្រាលី ប្រមាណ ៣៨០ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


