ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិ ជាប់សង្ស័យពីបទស៊ីសំណូក
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី២៤ខែមេសា, ប្រទេសរុស្ស៊ី បានប្រកាសពីការចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ដោយជាប់សង្ស័យពីបទស៊ីសំណូក ហើយបើរកឃើញថាមានកំហុសមែន គាត់ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។

គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (SKR) បានឲ្យដឹងថា បុរសវ័យ៤៨ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនពីបទស៊ីសំណូកតាមប្រការ៦ មាត្រា២៩០នៃក្រមព្រហ្មទណ្ឌរុស្ស៊ី ខណៈដែលការស៊ើបអង្កេត កំពុងធ្វើឡើង។
ទោះបីជាយ៉ាងណាក៏ដោយ SKR មិនបញ្ចេញព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់ ដែលលោក Ivanov ទទួលបានឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនរាយការណ៍ថា លោក Ivanov ត្រូវគេសង្ស័យថា ទទួលសំណូកយ៉ាងហោចណាស់ក៏ ជាង១០ ០០០ដុល្លារអាមេរិកដែរ។

ពាក់ព័ន្ធករណីនេះ ធ្វើឲ្យលោក Ivanov អាចក្លាយជាមន្ត្រីថ្នាក់ខ្ពស់ជាងគេបំផុតរបស់រុស្ស៊ី ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទទទួលសំណូក ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។
សូមបញ្ជាក់ មុនពេលចូលបម្រើការងារនៅក្រសួងការពារជាតិ លោក Ivanov ធ្លាប់ធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្មប្រេងឥន្ធនៈនិងថាមពល និងធ្វើការក្នុងជួររដ្ឋាភិបាលតំបន់មូស្គូ។ លុះមកដល់ឆ្នាំ២០១៦ លោកក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិតែម្តង។
លោក Ivanov ក៏មានឋានៈជាទីប្រឹក្សារដ្ឋថ្នាក់ទីមួយ និងជាឧត្តមនាវីក្នុងជួរកងទ័ពរុស្ស៊ីផងដែរ ហើយបើយោងតាមទស្សនាវដ្ដី Forbes, អ្នកជំនាញផ្នែកអ៊ីនធឺណិត និងឧស្សាហកម្មនុយក្លេអ៊ែររូបនេះ គឺជាអ្នកមានបំផុតម្នាក់នៅក្នុងរចនាសម្ព័ន្ធសន្តិសុខរបស់រុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយវាយប្រហារភេរវកម្ម រុស្ស៊ី ប្រកាសថា “ឈាមសងដោយឈាម”
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


