ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អាចទទួលបាន F-16 នៅខែនេះ
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី១ខែឧសភា មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែន បញ្ជាក់ថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក នឹងបានដល់ដៃអ៊ុយក្រែន នៅដើមខែនេះហើយ។

ថ្លែងតាមទូរទស្សន៍ជាតិ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Ilya Evlash បានសន្និដ្ឋានថា ទីក្រុងកៀវ អាចទទួលបានយន្តហោះដ៏ទំនើបនេះ បន្ទាប់ពីពិធីបុណ្យ Easter នៅថ្ងៃទី ៥ ខែឧសភា។ ប៉ុន្តែលោកក៏ព្រមានដែរថា កុំមានសង្ឃឹមខ្ពស់ពេកព្រោះអនាគតមើលមិនឃើញទេ ហើយណាមួយកាលបរិច្ឆេទ ក៏ធ្លាប់ផ្លាស់ប្តូរជាច្រើនដងមកហើយដែរ។
ស្របពេលជាមួយគ្នានោះ លោកធានាចេញសេចក្តីប្រកាសភ្លាមនៅពេលយន្តហោះមកដល់ ខណៈបច្ចុប្បន្ន ពីឡុតអ៊ុយក្រែន កំពុងហ្វឹកហាត់បើកយន្តហោះ នៅប្រទេសដាណឺម៉ាក និងអាមេរិក។

រម្លឹកទៅកាលពីឆ្នាំមុន, បណ្តាប្រទេសលោកខាងលិច បានប្រកាសបង្កើតក្រុមចម្រុះអន្តរជាតិមួយ ដើម្បីជួយអ៊ុយក្រែនទិញយន្តហោះ F-16 ឲ្យបានរាប់សិបគ្រឿង។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ត្បិត F-16 នឹងជួយជំរុញសមត្ថភាពយោធារបស់អ៊ុយក្រែនបានពិតមែន តែវាមិនអាចផ្លាស់ប្តូរស្ថានការណ៍នៅលើសមរភូមិបានឡើយ។

ពាក់ព័ន្ធបញ្ហានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានគំរាមដែរថា ប្រសិនបើយន្តហោះចម្បាំង F-16 ទៅដល់ដៃអ៊ុយក្រែនមែននោះ រុស្ស៊ីនឹងកម្ទេចវាចោល ដូចសព្វាវុធដែលលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ផ្សេងទៀតអ៊ីចឹងដែរ។ ប្រធានាធិបតីរុស្ស៊ី បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការដាក់យន្តហោះដែលមានសមត្ថភាពនុយក្លេអ៊ែរប្រភេទនេះ នឹងបង្កហានិភ័យ នាំឲ្យជម្លោះអ៊ុយក្រែន រីករាលដាលកាន់តែខ្លាំងជាក់ជាមិនខាន។
យោងតាមលោកពូទីន, ក្នុងករណីយន្តហោះ F-16 ដែលហោះហើរដោយអាកាសយានិកអ៊ុយក្រែន ធ្លាយទៅដល់មូលដ្ឋាននៅប្រទេសទីបី ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់សម្រាប់អាកាសចរណ៍រុស្ស៊ី។ រុស្ស៊ីដឹងយ៉ាងច្បាស់ថា យន្តហោះចម្បាំងប្រភេទនេះ អាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ហើយរឿងនេះនឹងត្រូវយកមកពិចារណាក្នុងប្រតិបត្តិការសឹក។

សូមបញ្ជាក់ជាថ្មី ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះ F-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ ដើម្បីផ្ទេរយន្តហោះពីភាគីទីបី ទៅឲ្យទីក្រុងកៀវ ពេលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។
ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក, ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុន ព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឲ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


