ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល គំរាមប្រើថ្នាំខ្លាំងសងសឹក ប៉ាឡេស្ទីន បើតុលាការ ICC ហ៊ានចេញដីកាចាប់ខ្លួនលោក Netanyahu
ក្នុងកិច្ចពិភាក្សាជាមួយសមភាគីអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែលបានគំរាមប្រើថ្នាំខ្លាំងសងសឹកប្រឆាំងនឹងអាជ្ញាធរប៉ាឡេស្ទីនក្នុងករណីបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ហ៊ានចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មានអាមេរិក Axios កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅ ។

ទោះបច្ចុប្បន្នតុលាការ ICC មិនទាន់ចេញដីកាចាប់ខ្លួនជាផ្លូវការលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant រួមជាមួយកងកម្លាំងការពារជាតិអ៊ីស្រាអែលក៏ដោយ ប៉ុន្តែអ៊ីស្រាអែលក៏កំពុងភ័យខ្លួនផងដែរចំពោះលទ្ធភាពនៃការចេញដីកាចាប់ខ្លួនមួយនេះ ដោយសារតែអ៊ីស្រាអែលមានព័ត៌មានថា មន្ត្រីអាជ្ញាធរប៉ាឡេស្ទីនកំពុងដាក់សម្ពាធដល់រដ្ឋអាជ្ញា ICC ឲ្យរូតរះចេញដីការឲ្យបានលឿនតាមដែលធ្វើទៅបាន ។
ពាក់ព័ន្ធនឹងថ្នាំខ្លាំងដែលអ៊ីស្រាអែលនឹងឲ្យអាជ្ញាធរប៉ាឡេស្ទីនភ្លក់ ប្រសិនបើតុលាការ ICC ចេញដីការចាប់ខ្លួនអ្នកមុខអ្នកការអ៊ីស្រាអែលមែននោះ គឺទីក្រុងហ្ស៊េរុយសាឡិមអាចនឹងយកជម្រើសដកប្រាក់ចំណូលពន្ធរបស់អាជ្ញាធរប៉ាឡេស្ទីនដែលប្រមូលបានទាំងប៉ុន្មានចែកចាយទៅឲ្យរដ្ឋាភិបាល ។

ទន្ទឹមនោះ ការដាក់ចេញយុទ្ធសាស្ត្របែបនេះ គឺជាការសងសឹកខាងសេដ្ឋកិច្ច ពោលវាអាចឲ្យអាជ្ញាធរប៉ាឡេស្ទីនឈានទៅដល់ការដួលរលំ ជាពិសេសការក្ដោបក្ដាប់មួយចំនួននៅតំបន់ West Bank ដែលនៅក្រោមកិច្ចព្រមព្រៀង Oslo ឆ្នាំ ១៩៩៣ ។
ទោះបីជាយ៉ាងណាក៏ដោយ ICC មិនបញ្ជាក់ ឬបដិសេធចំពោះរបាយការណ៍នេះនេះទេ ដោយគ្រាន់តែប្រាប់សារព័ត៌មាន NBC ថា ក្រុមការងាររបស់តុលាការកំពុងបើកការស៊ើបអង្កេតដោយឯករាជ្យទាក់ទងនឹងស្ថានភាពក្នុងរដ្ឋប៉ាឡេស្ទីន ។

ការស៊ើបអង្កេតរបស់ ICC ចាប់ផ្តើមឡើងក្នុងឆ្នាំ ២០២១ ហើយជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ West Bank និង Gaza ចាប់តាំងពីឆ្នាំ ២០១៤ មក ពេលដែលអ៊ីស្រាអែល ធ្វើសង្គ្រាមរយៈពេល ១ ខែប្រឆាំងនឹងក្រុមហាម៉ាស ។
គួរបញ្ជាក់ថា ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Netanyahu មែននោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទំនងជាមិនត្រូវបាននាំទៅទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តីទេ ព្រោះអ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិនដែរ គឺមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះដែរ ។ យ៉ាងណាក្តី ដីកាអាចដាក់លោក Netanyahu ឲ្យប្រឈមនឹងការចាប់ខ្លួន ប្រសិនបើគាត់ហោះទៅកាន់ប្រទេសណាមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង ១២៤ ដែលទទួលស្គាល់តុលាការនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ប្រភពមួយទម្លាយថា សប្តាហ៍នេះ ICC នឹងចេញដីកាចាប់ខ្លួនលោក Netanyahu
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


