ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្កើតនាយកដ្ឋានថ្មី ជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI
យោធាកូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅ បានបង្កើតនូវនាយកដ្ឋានថ្មីមួយទៀត ដែលពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការការពារជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Daily NK នៅថ្ងៃទី៧ ខែឧសភា។

ប្រភពពីយោធាកូរ៉េខាងជើង បានប្រាប់ថា នាយកដ្ឋានថ្មីនេះ មានឈ្មោះថា “សង្គ្រាមអេឡិចត្រូនិច និងបទបញ្ជាប្រតិបត្តិការ AI (Electronic Warfare and AI Operation Command) ដែលត្រូវបានបង្កើតឡើងកាលពីចុងខែមីនាកន្លងទៅ ហើយបានប្រើប្រាស់ក្រុមអ្នកបច្ចេកទេសដែលមានសមត្ថភាពក្នុងវិស័យការពារជាតិ និងវិស័យយោធា។
បច្ចុប្បន្ន នាយកដ្ឋាននេះកំពុងសម្ងំអភិវឌ្ឍ និងបង្កើតគម្រោងប្រព័ន្ធគាំទ្រសង្គ្រាមដោយផ្អែកលើបច្ចេកវិទ្យា AI ក្រោមកិច្ចសហការជាមួយក្រសួងការពារជាតិកូរ៉េខាងជើង លើការវិភាគទិន្នន័យ និងការធ្វើផែនការប្រតិបត្តិការដោយស្វយប្រវត្តិ ឲ្យបានត្រឹមចុងខែតុលាខាងមុខ សម្រាប់ត្រៀមប្រើនៅក្នុងសមយុទ្ធនៅចុងឆ្នាំ២០២៤នេះ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនសមត្ថភាពបទបញ្ជាប្រតិបត្តិការរបស់យោធាឲ្យបានរហ័ស និងត្រឹមត្រូវ អំឡុងពេលមានសង្គ្រាមផ្ទុះឡើង។

គួររំឭកថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ធ្លាប់ចុះផ្សាយកាលពីខែមករាកន្លងទៅថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងគ្រោងនឹងប្រើប្រាស់ថវិកាជាតិចំនួន ១៥,៩% នៃការចំណាយថវិកាជាតិសរុប សម្រាប់វិស័យការពារជាតិឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ តួលេខជាចំនួនទឹកប្រាក់ជាក់លាក់មិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


