ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេស ធ្លាក់ឧទ្ធម្ភាគចក្រជាមួយគ្នា មិនទាន់ដឹងជោគវាសនាបែបណា
តាមសេចក្តីរាយការណ៍របស់ Al Jazeera, ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian បានធ្លាក់កាលពីថ្ងៃអាទិត្យទី១៩ខែឧសភា ខណៈកំពុងធ្វើដំណើរឆ្លងកាត់តំបន់ភ្នំ ទាំងដែលអាកាសធាតុមិនអំណោយផល ហើយមកទល់ពេលនេះ ជោគវាសនារបស់អ្នកទាំងពីរ មិនដឹងជាយ៉ាងណាទៅហើយនោះទេ។

គ្រោះអាក្រក់នេះកើតឡើង នៅពេលលោក Raisi វិលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ នៅភាគពាយព្យប្រទេសអ៊ីរ៉ង់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលលោក Raisi ជិះគឺជាប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក ហើយដោយសារតែបញ្ហាអាកាសធាតុ ទើបបណ្តាលឲ្យក្រុមជួយសង្គ្រោះពិបាកធ្វើការ ដើម្បីទៅឲ្យដល់ទីតាំងធ្លាក់។

ភ្លាមៗក្រោយដឹងព័ត៌មានអំពីគ្រោះអាក្រក់នេះ ទូរទស្សន៍ជាតិ បានបញ្ឈប់រាល់កម្មវិធីធម្មតាទាំងអស់ ជំនួសមកវិញដោយការអធិស្ឋានសម្រាប់លោក Raisi នៅទូទាំងប្រទេស។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រទេសជិតខាងគឺតួកគី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ យានជំនិះ និងក្រុមជួយសង្គ្រោះ តាមការសុំជំនួយពីអាជ្ញាធរអ៊ីរ៉ង់ ខណៈសហភាពអឺរ៉ុបបានផ្តល់បច្ចេកវិទ្យាផែនទីផ្កាយរណបសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ការស្វែងរក។

ហេតុការណ៍នេះកើតឡើង ចំពេលប្រទេសអ៊ីរ៉ង់ កំពុងជួបបញ្ហាបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងឡើង ជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច ហើយមេដឹកនាំអ៊ីរ៉ង់ ត្រូវប្រឈមមុខនឹងសម្ពាធធ្ងន់.ក ជាអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរ និងទំនាក់ទំនងយោធាកាន់តែស្អិតរមួតជាមួយរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

លើសពីនេះ ចាប់តាំងពីសម្ព័ន្ធរបស់ខ្លួនគឺក្រុមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានផ្ទុះឡើងឥតស្រានស្រាន្តនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
សូមបញ្ជាក់ថា Raisi វ័យ៦៣ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០២១ ហើយចាប់តាំងពីការឡើងកាន់តំណែងមក លោកបានបញ្ជាឲ្យរឹតបន្តឹងច្បាប់សីលធម៌ បើកការបង្រ្កាបបង្ហូរឈាមលើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងថែមទាំងជំរុញឲ្យមានកិច្ចចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


