ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម មីយ៉ាន់ម៉ា ដណ្ដើមបានទីក្រុងជិតព្រំដែន បង់ក្លាដែស ពីរដ្ឋាភិបាលយោធា
ក្រុមឧទ្ទាមដ៏មានឥទ្ធិពលនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានវាយដណ្ដើមយកទីក្រុងមួយនៅភាគខាងលិចនៃរដ្ឋរ៉ាក់ឃីនដែលបណ្ដាលឲ្យជនជាតិរ៉ូហ៊ីងយ៉ាកំពុងរស់នៅទីនោះភៀសខ្លួនចេញ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅ ។

យោងតាមអ្នកនាំពាក្យរបស់កងកម្លាំងអារ៉ាកាន់ (AA) បានឲ្យដឹងថា ក្រុមនេះបានដណ្តើមយកបាន និងចូលកាន់កាប់ ទីក្រុង Buthidaung នៅជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា ជាមួយប្រទេសបង់ក្លាដែស ដែលជាការបរាជ័យក្នុងសមរភូមិប្រយុទ្ធមួយទៀតរបស់រដ្ឋាភិបាលយោធាដែលកំពុងកាន់អំណាច ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ជនរ៉ូហ៊ីងយ៉ាមួយចំនួនក៏បានចោទប្រកាន់កងកម្លាំង AA ថាបានកំណត់គោលដៅលើសហគមន៍របស់ខ្លួន ក្នុងអំឡុងពេលវាយលុកលើទីក្រុង Buthidaung និងតំបន់ជុំវិញដោយបង្ខំពួកគេជាច្រើននាក់ឲ្យភៀសខ្លួនដើម្បីសុវត្ថិភាព ។
សាក្សីផ្ទាល់ភ្នែកបានអះអាងថា កងទ័ព AA បានចូលមកក្នុងទីប្រជុំជន ដោយបង្ខំឲ្យប្រជាជនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយកងទ័ពបានចាប់ផ្តើមដុតផ្ទះប្រជាពលរដ្ឋក្នុងទីក្រុង Buthidaung ឲ្យឆេះនៅសល់តែផេះផង់ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ជនរ៉ូហ៊ីងយ៉ាបានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីបានរត់គេចពីការបង្រ្កាបដែលដឹកនាំដោយយោធាក្នុងឆ្នាំ ២០១៧ ហើយពួកគេជិត ១ លាននាក់បានរស់ក្នុងជំរុំជនភៀសខ្លួននៅតំបន់ Cox’s Bazar ជាប់ព្រំដែនប្រទេសបង់ក្លាដែស ។ ស្របពេលជាមួយគ្នានេះ ប្រទេសមីយ៉ាន់ម៉ាក៏បានស្ថិតក្នុងភាពចលាចលផងដែរ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ដែលនាំឲ្យមានការកើនឡើងនៃការប្រយុទ្ធគ្នាជាមួយនឹងក្រុមឧទ្ទាមជនជាតិភាគតិច ។
ជម្លោះកាន់តែខ្លាំងបានកើនឡើង ចាប់តាំងពីខែតុលាឆ្នាំមុន នៅពេលដែលសម្ព័ន្ធមិត្តនៃកងទ័ពជនជាតិភាគតិច រួមទាំងកងកម្លាំង AA បានបើកការវាយលុកដ៏ធំមួយនៅជិតព្រំដែនចិន ដណ្តើមយកទឹកដីជាច្រើនពីរដ្ឋាភិបាលយោធាដែលរហូតមកដល់ពេលនេះ បានបាត់បង់ការគ្រប់គ្រងប្រហែលពាក់កណ្តាលនៃទីតាំងយោធាចំនួន ៥,២៨០ របស់ខ្លួន ហើយនេះជាបញ្ហាប្រឈមដ៏ធំមួយរបស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


