ព័ត៌មានអន្ដរជាតិ
ចិនបើកក្រុមហ៊ុន Cambodia Juxian HR Educational Managementចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ ៖ វិនិយោគិនចិនបានបើកដំណើរការក្រុមហ៊ុន Cambodia Juxian HR Educational Management Co.,Ltdនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។

ពិធីសម្ពោធដាក់ឱ្យដំណើរការក្រុមហ៊ុននេះមានការចូលរួមពីលោក ចូវ វិនហាវ (Zhou Wenhao) ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Guangxi Bright Future Educational Management Group លោក វ័ង ស្ស៊ឺគួយ (Wang Shikui) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាស្រាវជ្រាវនៅវិទ្យាស្ថានផែនការ នៃក្រសួងកសិកម្មនិងកិច្ចការជនបទ នៃប្រទេសចិន លោកឧកញ៉ា លឹម តុង អនុប្រធានប្រតិបត្តិនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា តំណាងសាលាអន្តរជាតិអនិច្ចកជនកម្ពុជា-ចិនជាដើម។

លោក ចូវ វិនហាវ បានថ្លែងថា គោលបំណងនៃការបង្កើតក្រុមហ៊ុននៅភ្នំពេញនេះ គឺដើម្បីផ្តល់សេវាគ្រប់គ្រងធនធានមនុស្ស និងការអប់រំប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់មូលដ្ឋានរៀនសូត្រពីគ្នាទៅវិញទៅមក និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍល្អនៃការផ្លាស់ប្តូរធនធានមនុស្ស និងការអប់រំរវាងប្រទេសទាំងពីរ។

លោកបានបន្តថាការបណ្តាក់ទុននៅក្រៅប្រទេសដំបូងរបស់ក្រុមហ៊ុនលោក បានចាក់ឫសជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ ដែលនេះជាជំហានដ៏សំខាន់មួយនៅក្នុងប្លង់យុទ្ធសាស្ត្រអន្តរជាតិរបស់ក្រុមហ៊ុន Guang Bright Future Educational Management Group ហើយវាក៏ជាចំណុចចាប់ផ្ដើមថ្មីក្នុងការផ្ដោតលើការវិនិយោគទៅក្រៅប្រទេសផងដែរ។

លោកបានបន្តទៀតថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេស ហើយការអប់រំគឺជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់វឌ្ឍនភាពសង្គម ការបង្កើតក្រុមហ៊ុនរបស់អ្នក នឹងក្លាយជាសន្ទុះថ្មីក្នុងការរុញអភិវឌ្ឍន៍ធនធានមនុស្ស និងការអប់រំរបស់ប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លា ហើយផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការបណ្ដុះនូវទេពកោសល្យធនធានមនុស្ស និងការលើកកម្ពស់វឌ្ឍនភាពសង្គម។
លោកបានបញ្ជាក់ថាការបង្កើតជាផ្លូវការនៃក្រុមហ៊ុន Juxian មិនអាចកាត់ផ្តាច់ចេញបានការគាំទ្រដ៏រឹងមាំពីសំណាក់ដៃគូយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ និងជំនួយពីមិត្តភ័ក្តិគ្រប់មជ្ឈដ្ឋាននោះទេ។ ដូច្នេះហើយក្រុមហ៊ុន Juxiang ប្រាកដជាអាចបញ្ចេញសមត្ថភាពពេញលេញ និងប្រើប្រាស់ឱ្យបានល្អនូវគុណសម្បត្តិភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ពង្រឹងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានមនុស្ស និងផ្តល់សេវាកម្មធនធានមនុស្សប្រកបដោយវិជា្ជជីវៈ ស្ទាត់ជំនាញដល់អតិថិជន ក៏ដូចជាសហគ្រាសចិននៅកម្ពុជា។

គួរជម្រាបថាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Juxian គឺជាអ្នកផ្តល់សេវាធនធានមនុស្សដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន វាមានជំនាញក្នុងការផ្ដល់នូវធនធានមនុស្សដែលមានគុណភាពខ្ពស់ ការផ្គូរផ្គងត្រឹមត្រូវ និងការជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ធភាពសម្រាប់សហគ្រាស។ ដោះស្រាយបញ្ហាកង្វះធនាធានមនុស្ស គឺជាបណ្តាញវេទិការដ៏ល្អបំផុតសម្រាប់ធនធានមនុស្ស និងសហគ្រាស។

ការបើកក្រុមហ៊ុន Juxian HR & Educational Management Co., Ltd. មិនត្រឹមតែជាជំហានដ៏រឹងមាំមួយក្នុងវិស័យធនធានមនុស្ស និងការអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


