ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ជួបព្យុះទីហ្វុងដំបូងក្នុងឆ្នាំនេះ បង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ
ក្នុងនាមជាព្យុះទីហ្វុងដំបូងបង្អស់ដែលវាយប្រហារប្រទេសហ្វីលីពីន Ewiniar បានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ ដោយសម្លាប់មនុស្សចំនួន៣នាក់រួចទៅហើយ និងប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន GMA កាលពីថ្ងៃចន្ទទី២៧ខែឧសភា។

ការិយាល័យអាកាសធាតុរដ្ឋហ្វីលីពីន PAGASA និយាយថា ព្យុះ Ewiniar បានកើនកម្លាំងពេញទំហឹងកាលពីថ្ងៃទី២៧ ពេលវារំកិលទៅទិសពាយព្យ លើសមុទ្រហ្វីលីពីនដោយពាំនាំជាមួយកម្លាំងខ្យល់បក់ល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក បើយោងតាមអ្នកនាំពាក្យប៉ូលិសជាតិហ្វីលីពីន, ព្យុះនេះក៏បង្កជាគ្រោះទឹកជំនន់ បំផ្លាញផ្ទះសម្បែង និងបង្ខំឲ្យមនុស្ស ២ ០០០នាក់ រត់ចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្ថិភាពផងដែរ។

ទន្ទឹមនោះ ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន ហៅកាត់ NDRRMC បានឲ្យដឹងថា នៅក្នុងតំបន់ចំនួន៤ មានមនុស្សរហូតដល់ទៅជិត ២០ ០០០នាក់ ត្រូវប៉ះពាល់ដោយសារព្យុះទីហ្វុង Ewiniar ខណៈ Quezon គឺជាខេត្តរងការវាយប្រហារខ្លាំងបំផុត។
លើសពីនេះ ព្យុះទីហ្វុង Ewiniar ក៏ផ្តួលរំលំបង្គោលភ្លើងបណ្តាលឲ្យដាច់ចរន្តអគ្គិសនីដល់មនុស្សរាប់ពាន់នាក់ និងបង្ខំឲ្យរោងចក្រ ៩កន្លែងត្រូវបិទទ្វារផងដែរ ហើយបើតាមការព្យាករ, ក្រោយពេលចាកចេញពីហ្វីលីពីន ព្យុះនេះនឹងបន្តទៅវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន នៅប៉ុន្មានថ្ងៃខាងមុខ។

សូមបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះ ពោលគឺមួយឆ្នាំៗ ហ្វីលីពីន ត្រូវវាយប្រហារដោយព្យុះទីហ្វុងជាមធ្យមមិនក្រោមពី ២០ព្យុះឡើយ។
ព្យុះទីហ្វុងកាចសាហាវបំផុតក្នុងប្រវត្តិសាស្រ្តហ្វីលីពីន គឺព្យុះ Haiyan ដែលបានផ្តាច់ជីវិតមនុស្សជាង ៦ ៣០០នាក់ និងបង្កការបំផ្លិចបំផ្លាញធំធេងហួសថ្លែង កាលពីខែវិច្ឆិកាឆ្នាំ២០១៣៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


