ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញមុខការពារអ៊ីស្រាអែលថា ការវាយប្រហារនៅ Rafah មិនទាន់ឆ្លងផុត បន្ទាត់ក្រហមទេ
ថ្វីត្បិតតែអន្តរជាតិកំពុងថ្កោលទោសយ៉ាងចាស់ដៃចំពោះការទម្លាក់គ្រាប់បែកដ៏សាហាវឃោរឃៅរបស់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម នៅទីក្រុង Rafah ក៏ពិតមែន ប៉ុន្តែខ្នងបង្អែករបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានចេញមុខការពារថា ប្រតិបត្តិការនៅទីនោះ មិនទាន់ឆ្លងបន្ទាត់ក្រហមដែលទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន ផ្លាស់ប្តូរគោលនយោបាយទេ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៩ខែឧសភា, មន្ត្រីរដ្ឋបាលអាមេរិកជាច្រើនរូប បានមើលឃើញរូបភាពនៅ Rafah ពិតជាគួរឲ្យរន្ធត់ តក់ស្លុត និងសោកសង្រេងពិតមែន ប៉ុន្តែថា ការវាយប្រហារពីអាកាសនៅជំរំជនភៀសខ្លួនក្នុងទីក្រុង Rafah គឺមិនមែនជាប្រតិបត្តិការទ្រង់ទ្រាយធំអ្វីឡើយ ហើយក៏គ្មានជះឥទ្ធិពលណាមួយ ឈានដល់ឲ្យអាមេរិក ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើបញ្ហាជម្លោះ អ៊ីស្រាអែល-ហាម៉ាស ដែរ។
អ្នកនាំពាក្យសេតវិមានលោក John Kirby លើកឡើងថា អាមេរិកនៅតែមិនជឿថា ប្រតិបត្តិការសំខាន់នៅ Rafah គឺជាទ្រង់ទ្រាយធំ ហើយអាមេរិក ក៏នៅតែមិនចង់ឃើញកងទ័ពអ៊ីស្រាអែល វាយលុកចូលទីក្រុង Rafah ជាមួយគ្រឿងសឹកនិងសព្វាវុធធុនធ្ងន់។ ជាលទ្ធផលនៃការវាយប្រហារកាលពីថ្ងៃអាទិត្យ ទីក្រុងវ៉ាស៊ីនតោន មិនមានការផ្លាស់ប្តូរគោលនយោបាយអ្វីឡើយ។ រឿងទើបតែកើតឡើង ហើយអ៊ីស្រាអែលនឹងស៊ើបអង្កេត។

មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បានចេញមុខទទួលស្គាល់កំហុសចំពោះការទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីលស្លូតត្រង់រាប់សិបនាក់ និងចេញបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីនេះរួចហើយ ផងដែរ។
ថ្លែងក្នុងសភា លោក Netanyahu និយាយថា វាពិតជាមានសារៈសំខាន់បំផុតដែលអ៊ីស្រាអែល ត្រូវប្រុងប្រយ័ត្នគ្រប់បែបយ៉ាងតាមធ្វើទៅបាន ដើម្បីការពារជនស៊ីវិលដែលជាប់ក្នុងការប្រយុទ្ធប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើអស់ពីសមត្ថភាពហើយ ដោយមិនចង់ឲ្យប៉ះពាល់ដល់មនុស្សស្លូតត្រង់ណាម្នាក់ទេ។

លោក Netanyahu បន្តថា “នៅទីក្រុង Rafah យើងបានជម្លៀសពលរដ្ឋប្រហែលមួយលាននាក់រួចមកហើយ ហើយថ្វីបើយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព មិនចង់បង្កផលប៉ះពាល់ដល់អ្នកមិនមែនជាយុទ្ធជនក៏ពិតមែន ប៉ុន្តែរឿងអកុសលកើតឡើងទាល់តែបាន។ យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយនឹងឈានដល់ការសន្និដ្ឋាន ព្រោះនេះជាគោលការណ៍របស់យើង”។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលបានបើកការវាយប្រហារទីក្រុង Rafah កាលពីថ្ងៃអាទិត្យពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហាម៉ាស បាញ់មីស៊ីលលើក្រុង Tel Aviv ដែលនោះគឺជាការបាញ់លើកដំបូងក្នុងរយៈពេលជាច្រើនខែមកនេះ។

មន្ត្រី IDF អះអាងថា ប្រតិបត្តិការនោះ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស២នាក់ ប៉ុន្តែបើតាមការបញ្ជាក់ពីអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន, ការវាយប្រហារតាមអាកាសនោះគឺសំដៅលើតង់របស់ជនភៀសខ្លួននៅជិតទីតាំងរបស់អង្គការសហប្រជាជាតិក្នុងតំបន់ Tal al-Sultan ចម្ងាយប្រហែល២គីឡូម៉ែត្រ ភាគពាយព្យទីក្រុង Rafah បណ្តាលឲ្យមនុស្ស៤៥នាក់បាត់បង់ជីវិត និងរាប់រយនាក់ទៀត បញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួសរលាកធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Netanyahu ទទួលកំហុស ក្រោយទម្លាក់គ្រាប់លើជំរំជនភៀសខ្លួននៅ Rafah ស្លាប់មនុស្សរដូករណែល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


