ព័ត៌មានអន្ដរជាតិ
ស្ត្រីរកស៊ីផ្លូវភេទបង់ក្លាដែស ទទួលបានការចាក់វ៉ាក់សាំងកូវីដ
ប្រទេសបង់ក្លាដែសបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់អ្នករកស៊ីផ្លូវភេទពីផ្ទះបនធំៗបំផុតរបស់ប្រទេស និងជាទីតាំងរបស់ស្ត្រីរកស៊ីផ្លូវភេទប្រមាណ ១,៩០០ នាក់ ។
រហូតមកដល់ពេលនេះប្រទេសអាស៊ីខាងត្បូងមួយនេះបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដល់មនុស្សជិត ៣ លាននាក់ហើយដែលមានអាយុលើសពី ៤០ ឆ្នាំ ប៉ុន្តែបានលុបចោលការកម្រិតអាយុសម្រាប់អ្នករកស៊ីផ្លូវភេទនៅឯទីក្រុង Daulatdia នៅភាគខាងលិចប្រទេស ។
លោក Asif Mahmud ប្រធានផ្នែកសុខភាពនៅទីក្រុង Daulatdia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យ៉ាងហោចណាស់អ្នករកស៊ីផ្លូវភេទ ១០០ នាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។ វាចាំបាច់ណាស់ក្នុងការចាក់វ៉ាក់សាំងដល់អ្នករកស៊ីផ្លូវភេទ ។ មនុស្សរាប់ពាន់នាក់បានទៅផ្ទះបនជារៀងរាល់ថ្ងៃ ហើយអ្នករកស៊ីផ្លូវភេទនៅតាមផ្ទះបនធំៗងាយនឹងឆ្លងវីរុសនេះណាស់” ។
ប្រទេសនេះបានផ្តោតលើការចាក់ថ្នាំបង្ការលើមនុស្សចាស់ បុគ្គលិកសុខាភិបាលជួរមុខ និងកម្លាំងសន្តិសុខចាប់តាំងពីការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅដើមខែនេះ ហើយគ្រោងនឹងចាក់វ៉ាក់សាំងលើប្រជាជនប្រមាណ ៨០ ភាគរយ ។
ប្រទេសបង់ក្លាដែសគឺជាប្រទេសមួយក្នុងចំណោមប្រទេសមូស្លីមមួយចំនួនដែលការរកស៊ីផ្លូវភេទមានលក្ខណៈស្របច្បាប់សម្រាប់ស្ត្រីដែលមានអាយុលើសពី ១៨ ឆ្នាំ ហើយយ៉ាងហោចណាស់មានផ្ទះបនចំនួន ១១ កន្លែងកំពុងប្រតិបត្តិការនៅទូទាំងប្រទេសដែលមានប្រជាជនចំនួន ១៦៨ លាននាក់ ។
កាលពីខែមីនាអាជ្ញាធរបានរឹតត្បិតការទៅកាន់ផ្ទះបនទាំងអស់នៅពេលពួកគេដាក់ការបិទទូទាំងប្រទេសក្នុងរយៈពេលជាច្រើនខែពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។
មេដឹកនាំសហគមន៍បាននិយាយថា បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នករកស៊ីផ្លូវភេទ និងគ្រួសាររបស់ពួកគេយ៉ាងខ្លាំងដែលពឹងផ្អែកលើអាហារ និងថវិកា ហើយពួកគេជាច្រើនបានចាកចេញពីផ្ទះបនដើម្បីធ្វើការនៅតាមដងផ្លូវ ។
ប្រទេសបង់ក្លាដែសកំពុងទិញវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ប្រហែល ៣០ លានដូសពីវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ហើយនឹងទទួលបាន ៦៨ លានដូសផ្សេងទៀតពីកម្មវិធី COVAX ដែលជាកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីលើកទឹកចិត្តដល់ការចែកចាយប្រកបដោយសមធម៌សម្រាប់ប្រទេសក្រីក្រ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសបង់ក្លាដែសមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៤៤,៩៥៤ ករណី និងមានអ្នកស្លាប់ចំនួន ៨,៣៨៤ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អំពើហិង្សាផ្ទុះឡើងក្នុងការបោះឆ្នោតបង់ក្លាដែស ស្លាប់និងរបួសមនុស្សជាង៣០នាក់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់