Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​បណ្តោះអាសន្ន​បង់ក្លាដែស បើកសវនាការ​កាត់ទោស​អតីត​​នាយករដ្ឋមន្ត្រី​

បានផុស

នៅ

យោងតាមកាចេញផ្សាយរបស់សារព័ត៌មាន ​CNA ដែល​មាន​មូលដ្ឋាន​នៅសិង្ហបុរី​​ កាលពីថ្ងៃទី១ខែមិថុនា ប្រទេសបង់ក្លាដែស ​បានបើកការកាត់ក្តីសំណុំ​​រឿង​ដ៏ល្បី​​មួយប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ដោយចោទប្រកាន់លោកស្រីពីបទរៀបចំ «ការវាយប្រហារជាប្រព័ន្ធ» ក្នុងអំឡុងពេលការបង្រ្កាបដ៏សាហាវលើការតវ៉ាប្រឆាំងរដ្ឋាភិបាល​ក្នុងខែកក្កដាដល់ខែសីហាឆ្នាំ២០២៤ ដែល​បណ្ដាលឲ្យមនុស្សរហូតដល់ ១៤០០ នាក់ស្លាប់ក្នុងអំឡុងពេលនោះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។

អតីតនាយករដ្ឋមន្ត្រី Sheikh Hasina។ រូបភាព៖​ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតីត​​នាយករដ្ឋមន្ត្រី លោកស្រី Hasina អាយុ ៧៧ឆ្នាំ បានភៀសខ្លួនទៅប្រទេសឥណ្ឌា បន្ទាប់ពីការតវ៉ាដែលដឹកនាំដោយ​និស្សិតបានបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ឆ្នាំរបស់លោកស្រី​ ហើយបានបដិសេធមិនត្រលប់មកវិញដោយច្រាន​ចោលការចោទប្រកាន់​នោះ​​ថា​ជា«ហេតុផលនយោបាយ»​។

លោកស្រី​និង​អតីត​មន្ត្រី​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន ការ​សមគំនិត និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ការកាត់ក្តីនេះកំពុងធ្វើឡើងដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT) ដែល លោកស្រី Hasina បង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩។

ប្រជាជន​​​បង់ក្លាដែស​តវ៉ា​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី Sheikh Hasina។ រូបភាព៖​ Reuters

រដ្ឋអាជ្ញា​ បានអះអាង​ថា លោកស្រីបានប្រើ ​អ្នក​អនុវត្ត​ច្បាប់ និង​សមាជិក​បក្ស​ប្រដាប់​អាវុធ​ដើម្បី​គាបសង្កត់​អ្នក​ប្រឆាំង។ សាលាក្តី​បានប្រមូលវីដេអូ សំឡេង កំណត់ត្រាហោះហើរ និងសក្ខីកម្មពី​​សំណាក់​សាក្សីធ្វើជាភស្តុតាងរួចរាល់ហើយ។ ទន្ទឹមនឹងនេះ គណបក្ស Awami League ដែលលោកស្រីដឹកនាំ ក៏នៅតែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់ដែរ។

រដ្ឋាភិបាលបណ្តោះអាសន្ន​របស់​ប្រទេសបង់​ក្លាដែស​ បានសន្យាផ្ដល់យុត្តិធម៌មិនលំអៀង និងបានសន្យាថា នឹងមានការបោះឆ្នោតនៅខែមិថុនា ឆ្នាំ ២០២៦។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់ បាន​ព្រមានថា ការកាត់ក្តីនេះអាចធ្វើឱ្យ​ការបែកបាក់ផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរ នៅក្នុងទិដ្ឋភាពដែលកំពុងប្រែប្រួលរួចទៅហើយ៕

​ការ​តវ៉ា​​តរបស់​ប្រជា​ជន​បង់ក្លាដែសប្រឆាំងការ​ដឹកនាំ​របស់អតីត​នាយករដ្ឋមន្ត្រី Sheikh Hasina។ រូបភាព៖​ Reuters
អំពើហិង្សា​ក្នុងបាតុកម្ម​ប្រឆាំង​ការ​ដឹកនាំ​​របស់ អតីត​នាយករដ្ឋមន្ត្រី Sheikh Hasina។ រូបភាព៖​ Reuters

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម