ព័ត៌មានអន្ដរជាតិ
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង
ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងបានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីដោះស្រាយបញ្ហាការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនគ្រាប់គំរាមគំហែងកូរ៉េខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី៣០ ខែឧសភានេះ ។

ក្នុងកិច្ចសហប្រតិបត្តិការនេះកើតមានឡើង បន្ទាប់ពីលោក Hamamoto Yukiya អគ្គនាយករងនៃការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ក្រសួងការបរទេសជប៉ុន, លោកស្រី Jung Pak អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើង និងលោក Lee Jun-il អគ្គនាយកនៃគោលនយោបាយឧបទ្វីបកូរ៉េរបស់កូរ៉េខាងត្បូងបានជួបពិភាក្សាតាមទូរស័ព្ទ បន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។
មន្ត្រីទាំងបីរូបបានបញ្ជាក់ថា សកម្មភាពរបស់កូរ៉េខាងជើងបានរំលោភលើដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពួកគេក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះទីក្រុងព្យុងយ៉ាងចំពោះការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសហគមន៍អន្តរជាតិ ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើបញ្ហានេះ ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរបស់ខ្លួនជាបន្តបន្ទាប់ ដែលបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសនានា ជាពិសេសប្រទេសដែលជាសត្រូវកូរ៉រខាងជើង ខណៈថ្មីៗនេះទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្ហាយរណបទៅកាន់លំហអាកាស ប៉ុន្តែបានបរាជ័យដោយសារបញ្ហម៉ាស៊ីន ។
ទោះបីជាយ៉ាងនេះក្ដី មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ការបរាជ័យនេះមិនអាចរារាំងការរីកចម្រើនរបស់ខ្លួននោះទេ និងថែមទាំងបាញ់មីស៊ីលប្រមាណ ១០ គ្រាប់គំរាមកូរ៉េខាងត្បូងថែមទៀតផង ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


