ព័ត៌មានអន្ដរជាតិ
Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានបង្ហាញថា ព្រឹត្តិការណ៍ Pre-Wedding លើកទីពីរសម្រាប់ Anant Ambani កូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani និងគូដណ្តឹង Radhika Merchant ត្រូវបានគេប៉ានស្មានថា នឹងឈានដល់ ១២ពាន់លានរូពី (១៤៤ លានដុល្លារអាមេរិក) ។
កាសែត The India Times រាយការណ៍ថា ព្រឹត្តិការណ៍នេះនឹងមានរយៈពេល ចាប់ពីថ្ងៃ២៩ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា។ វាមានលក្ខណៈជានាវាកម្សាន្តដ៏ប្រណីតដែលចាប់ផ្តើមពីប្រទេសអ៊ីតាលី និងធ្វើដំណើរទៅកាន់ឆ្នេរភាគខាងត្បូងនៃប្រទេសបារាំង ដែលមានចម្ងាយសរុប ៤.៣៨០ គីឡូម៉ែត្រ។

ទន្ទឹមនោះដែរ ភ្ញៀវប្រមាណ៨០០ នាក់ត្រូវបានអញ្ជើញ ដោយមានតួរលេខគួរឲ្យកត់សម្គាល់ពីឧស្សាហកម្មភាពយន្តឥណ្ឌា រួមមានតារាសម្តែង Salman Khan, Shah Rukh Khan, Aamir Khan, Ranbir Kapoor និងតារាសម្តែងជនជាតិអង់គ្លេស Alia Bhatt ។
ថ្វីបើយ៉ាងណា មុនពេលព្រឹត្តិការណ៍ Pre-Wedding លើកទីពីរនេះ មហាសេដ្ឋី Mukesh Ambani ធ្លាប់រៀបចំពិធីបែបនេះម្ដងរួចទៅហើយ ដោយធ្វើឡើងកាលពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមីនា ក្នុងទីក្រុង Jamnagar ប្រទេសឥណ្ឌា ដែលរួមមានការសម្តែងដោយ Barbadian pop និង R&B អារម្មណ៍ Rihanna ។ កាសែត Daily Mail ក៏បានបញ្ជាក់ថា គ្រួសារ Ambani បានចំណាយប្រាក់ដល់ Rihanna ៥ លានផោន (៦.៣ លានដុល្លារអាមេរិក) សម្រាប់ការសម្តែងរបស់នាង។ ព្រឹត្តិការណ៍ទាំងមូលត្រូវបានគេរាយការណ៍ថាចំណាយអស់ ១២០លានផោន ដោយការផ្តល់ម្ហូបអាហារតែម្នាក់ឯងមានតម្លៃ ២០ លានផោន។គូស្នេហ៍មួយគូនេះគ្រោងរៀបការជាផ្លូវការក្នុងប្រទេសអង់គ្លេសនៅខែកក្កដាខាងមុខនេះ។
លើសពីនេះទៀតសោត ភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍នេះគឺ Meta CEO លោក Mark Zuckerberg សហស្ថាបនិក Microsoft លោក Bill Gates និងកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump គឺ Ivanka Trump ៕
យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍ Pre-Wedding លើកទីពីរនេះមិនទាន់មានរូបភាពណាមួយត្រូវបានប្រព័ន្ធផ្វផ្សាយបានបង្ហោះជាសាធារណៈនូវឡើយទេ។ ក្នុងពេលដែលត្រូវបានគេដាក់ចេញនូវគោលការណ៍ហាមប្រាមទូរស័ព្ទដ៏តឹងរ៉ឹងនៅពេលនេះ រូបភាព និងវីដេអូមួយចំនួនបាននិងកំពុងធ្វើដំណើរទៅកាន់អ៊ីនធឺណិត ដោយផ្តល់នូវការមើលឃើញពីការប្រារព្ធពិធីដ៏ប្រណីតរបស់ពួកគេ។ ជាពិសេស តារាហូលីវូដដ៏ល្បី Katy Perry គ្រោងនឹងសម្តែងនៅឯពិធីជប់លៀង Pre-Wedding របស់ Anant-Radhika នៅថ្ងៃចុងក្រោយនេះផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Pre-wedding លើកទី២របស់កូនសេដ្ឋី ឥណ្ឌា នឹងក្លាយជាពិធីដ៏ប្រណិតចាយលុយសុទ្ធលើទឹកដីអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


