ព័ត៌មានអន្ដរជាតិ
យន្តហោះ ណាតូ ហោះលើមេឃ ប៉ូឡូញ តាមដានសមយុទ្ធដែនអាកាសរបស់ រុស្ស៊ី និងបេឡារុស
មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់បេឡារុសបាននិយាយថា យន្តហោះចាប់រ៉ាដារយៈចម្ងាយឆ្ងាយរបស់អង្គការណាតូបានហោះនៅលើមេឃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកផ្សេងទៀតដើម្បីតាមដាន និងត្រួតពិនិត្យសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងបេឡារុស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ ។

លោក Leonid Davidovich អគ្គមេបញ្ជាការរងនៃកងទ័ពអាកាសបេឡារុសបានលើកឡើងថា “ក្នុងអំឡុងសកម្មភាពសមយុទ្ធរវាងរុស្ស៊ី និងបេឡារុស, យន្តហោះចាប់រ៉ាដារយៈចម្ងាយឆ្ងាយរបស់ណាតូជាច្រើនគ្រឿងបានហោះនៅលើមេឃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ហើយយើងដឹងថា ពួកគេកំពុងតាមដានសកម្មភាពហោះហើរទាំងអស់ក្នុងសមយុទ្ធយោធារបស់យើង” ។
មន្ត្រីការពារជាតិរូបនេះបញ្ជាក់ទៀតថា “ក្នុងអំឡុងពេលសមយុទ្ធដែនអាកាសរួមគ្នារវាង បេឡារុស-រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៧ ខែឧសភាមក កងកម្លាំងដែនអាកាសរបស់ភាគីទាំងពីរជាច្រើនអង្គភាពបានចូលរួម យន្តហោះចម្បាំងគ្រប់ប្រភេទបានសម្ងែងរូបរាង ខណៈចំនួនទាហានចូលរួមក៏មិនតិចនោះដែរ ជាពិសេសលំហាត់សមយុទ្ធនោះ ទ័ពអាកាសរុស្ស៊ី-បេឡារុស ក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ ។
អង្គការណាតូតែងតែតាមដានមិនដាក់ភ្នែកនោះឡើយ រាល់សកម្មភាពសមយុទ្ធទាំងប៉ុន្មានរបស់រុស្ស៊ី និងបេឡារុស ដោយសារតែរដ្ឋាភិបាលមីនស្កិ៍ គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ទីក្រុងមូស្គូ ស្របពេលដែលប្រទេសមួយនេះក៏បានអនុញ្ញាតឲ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួនផងដែរ ជាពិសេសគឺការបើកផ្លូវឲ្យទ័ពលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចូលវាយលុយអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ អ្នកតាមដានព្រឹត្តិការណ៍ពិភពលោកក៏មើលឃើញយ៉ាងដូច្នេះដែរថា សមយុទ្ធនេះគឺជាសញ្ញាព្រមានរបស់លោក ពូទីន ដើម្បីរារាំងលោកខាងលិចពីការលូកដៃចូលកាន់តែជ្រៅទៅក្នុងភ្លើងសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចបានផ្តល់អាវុធ និងការស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំទៅហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលវាយលុកទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក បណ្តាប្រទេសណាតូបានខ្នះខ្នែងផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារដល់រដ្ឋាភិបាលទីក្រុងកៀវ ខណៈវិមានក្រឹមឡាំងក៏បានចេញការព្រមានដែរថា រាល់សព្វាវុធរបស់លោកខាងលិចដែលធ្លាក់ដល់ដៃអ៊ុយក្រែន នឹងក្លាយជាផ្ទាំងស៊ីបកម្ទេចស្របច្បាប់របស់រុស្ស៊ី ៕

ដោយ ៖ សុខ ជីវ័ន្ត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


