ព័ត៌មានអន្ដរជាតិ
G7 យល់ស្របនឹងផែនការលោក Biden ប្រើប្រាស់ទ្រព្យសម្បត្តិបង្កករុស្ស៊ីជួយអ៊ុយក្រែន
ក្រុមប្រទេស G7 បានប្រកាសថានឹងផ្តល់ប្រាក់កម្ចី ៥០ពាន់លានដុល្លារដល់ទីក្រុងគៀវដែលនឹងត្រូវសងទៅសម្ព័ន្ធមិត្តលោកខាងលិច ដោយប្រើចំណូលការប្រាក់ពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីនៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៤ ខែ មិថុនានេះ។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលមេដឹកនាំ G7 បានជួបប្រជុំគ្នានៅឯរមណីយដ្ឋានប្រណីត Borgo Egnazia ក្នុងទីក្រុង Puglia ប្រទេសអ៊ីតាលីនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលរបស់ពួកគេ។ ការប្រកាសនេះគឺជាជោគជ័យសម្រាប់ប្រធានាធិបតីអាមេរិក Joe Biden ខណៈ លោកបាននិងកំពុងជំរុញមេដឹកនាំ G7 ឱ្យយល់ព្រមចំពោះផែនការក្នុងការផ្តល់មូលនិធិជាមុនដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។
ទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ២៨០ ពាន់លានដុល្លារត្រូវបានបង្កកនៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច នឹងបង្កើតចំណូលការប្រាក់យ៉ាងហោចណាស់ ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រាក់កម្ចីចំនួន ៥០ ពាន់លានដុល្លារនឹងត្រូវសងវិញជាមួយនឹងប្រាក់ចំណូលនោះសម្រាប់រយៈពេល ១០ឆ្នាំឬច្រើនជាងនេះ ឬរហូតដល់ប្រាក់កម្ចីត្រូវបានបង់ ឬប្រទេសរុស្ស៊ីបង់សំណង។ខណៈប្រទេស G7 ផ្សេងទៀតត្រូវបានគេរំពឹងថានឹងប្រកាសចំនួនប្រាក់ដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីខែមេសា លោក Biden បានចុះហត្ថលេខាលើច្បាប់ដើម្បីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ៥ ពាន់លានដុល្លារដែលត្រូវបានបង្កកនៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ខណៈប្រាក់ដែលបានបង្កកច្រើនបំផុតចំនួន ១៩០ ពាន់លានដុល្លារគឺនៅប្រទេសបែលហ្សិក ប្រទេសបារាំង និងអាល្លឺម៉ង់។ អាមេរិកព្យាយាមម្ដងហើយម្ដងទៀតឲ្យប្រទេស G7 ទទួលយកការសំណើរនេះ ហើយទីបំផុតក្នុងកិច្ចប្រជុំនេះអាមេរិកបានទទួលការគាំទ្រ និងអាចផ្ដល់ប្រាក់ប្រមាណ៥០ពាន់លានដុល្លារឲ្យអ៊ុយក្រែន។
ស្របពេលជាមួយគ្នានេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Zelenskyy និងលោក Biden ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដាច់ដោយឡែកមួយ ដែលបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។ខណៈកិច្ចព្រមព្រៀងរយៈពេល ១០ ឆ្នាំ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកសាង និងរក្សាសមត្ថភាពការពារ និងទប់ស្កាត់ ពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការរក្សាការប្រយុទ្ធរបស់ខ្លួនក្នុងរយៈពេលវែង និងសម្រេចបាននូវសន្តិភាពយុត្តិធម៌ដែលគោរពសិទ្ធិអ៊ុយក្រែនក្រោមច្បាប់អន្តរជាតិ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


