ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ ហាមផ្តាច់ មិនឲ្យលើកទ័ពណាតូទៅ អ៊ុយក្រែន ដាច់ខាត
ទាក់ទងគំនិតរបស់បារាំងនិងប្រទេសអឺរ៉ុបមួយចំនួនទៀត ដែលគិតចង់បញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែនដើម្បីជួយប្រយុទ្ធឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី នោះ, ស្រាប់តែពេលនេះ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានចេញមុខព្រមានខ្លាំងៗថា និងហាមផ្តាច់ថា ទង្វើបែបនេះពិតជាមិនអាចទទួលយកបានឡើយ ហើយវានឹងបណ្តាលឲ្យជម្លោះជាមួយរុស្ស៊ី កាន់តែរីកធំ។

លោកស្រីព្រមានបែបនេះ អំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍របស់ក្រុមអ្នកការទូតជានារី ដែលរៀបចំឡើងដោយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃចន្ទទី១៧ខែមិថុនា។
តាមរយៈការចុះផ្សាយដោយ RT, លោកស្រីបានជំទាស់យ៉ាងដាច់អហង្ការចំពោះគំនិតរបស់លោក Emmanuel Macron ពាក់ព័ន្ធការលើកទ័ពទៅអ៊ុយក្រែន ដោយនិយាយថា “យើងសូមប្រឆាំងទាំងស្រុង ព្រោះយើងកំពុងរស់នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ តែយ៉ាងណាយើងគោរពគោលជំហររបស់ទីក្រុងប៉ារីស។ ម្យ៉ាងវិញទៀត យើងក៏គួរប្រយ័ត្នដែរ កុំឲ្យរុស្ស៊ីបានលេស ធ្វើឲ្យជម្លោះកាន់តែរាលដាលខ្លាំងទៅៗ”។

សូមបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក, អេស្ប៉ាញ ក៏ជាម្ចាស់ជំនួយដ៏ធំមួយដែររបស់អ៊ុយក្រែន ដោយជួយផ្គត់ផ្គង់ទីក្រុងកៀវ មិនតិចឡើយ។ ជាពិសេសកាលពីខែមុន នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយលោក ហ្សេលេនស្គី ដោយសន្យាផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែនក្នុងទំហំទឹប្រាក់ជាង១ពាន់លានអឺរ៉ូ និងបូកបន្ថែម៥ពាន់លានអឺរ៉ូទៀតក្នុងរយៈពេល៣ឆ្នាំខាងមុខ។
មិនត្រឹមប៉ុណ្ណឹង រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ក៏បានសន្យាផ្តល់មីស៊ីលការពារដែនអាកាស Patriot រថក្រោះ Leopard 2A4 និងគ្រាប់រំសេវបន្ថែមទៀតផង។
យ៉ាងណាក្តី ទោះលោកខាងលិចខំជួយទីក្រុងកៀវ ខ្លាំងប៉ុនណាក៏ដោយ ក៏រុស្ស៊ីមិនញញើតដែរ ហើយថែមបោះពាក្យសម្តីទៀតថា អ្នកណាក៏ដោយបើគាំទ្រអ៊ុយក្រែន អ្នកនោះនឹងក្លាយជាភាគីជម្លោះ ហើយសង្គ្រាមនេះ នឹងនៅតែចេញលទ្ធផលដដែល គ្មានអ្វីផ្លាស់ប្តូរឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


