ព័ត៌មានអន្ដរជាតិ
EU តែងតាំងបុគ្គលប្រឆាំងរុស្ស៊ី ជាអ្នកការទូតកំពូល
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសុក្រទី២៨ខែមិថុនាឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas ដែលជាបុគ្គលនិយាយមិនសំចៃមាត់ប្រឆាំងរុស្ស៊ីនិងជាអ្នកចេញមុខចេញមាត់ខ្លាំងជាងគេលើការជំរុញដាក់ទណ្ឌកម្មទីក្រុងមូស្គូ ពេលនេះត្រូវបានសហភាពអឺរ៉ុប តែងតាំងជាផ្លូវការឲ្យកាន់តំណែងជាអ្នកការទូតកំពូលរបស់ប្លុកមួយនេះជំនួសលោក Josep Borrell។

ជុំវិញការតែងតាំងនេះ លោកស្រី Kallas បានបង្ហោះនៅលើបណ្តាញសង្គម X ថា តំណែងថ្មី នឹងក្លាយជាទំនួលខុសត្រូវដ៏ធំសម្បើមមួយ ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ។ លោកស្រីបន្តថា “សង្រ្គាមនៅអឺរ៉ុប អស្ថិរភាពចេះតែកើនឡើងខ្លាំងនៅក្នុងប្លុករបស់យើង និងជាសកល គឺជាបញ្ហាប្រឈមចម្បងសម្រាប់គោលនយោបាយការបរទេសរបស់អឺរ៉ុប។
ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានតាំងចិត្តធ្វើការដើម្បីសម្រេចឲ្យបាននូវឯកភាព EU និងការពារផលប្រយោជន៍និងតម្លៃរបស់ EU នៅក្នុងបរិបទភូមិសាស្រ្តនយោបាយដែលកំពុងផ្លាស់ប្តូរ។
ដោយឡែកពាក់ព័ន្ធការតែងតាំងនេះដែរ សារព័ត៌មានរុស្ស៊ី RT បានចេញផ្សាយថា បុគ្គលម្នាក់នេះហើយ ដែលតែងអំពាវនាវឲ្យដាក់ទណ្ឌកម្មខ្លាំងឡើងៗលើទីក្រុងមូស្គូ និងគាំទ្រគំនិតប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីយកទៅផ្តល់ជំនួយឲ្យទីក្រុងកៀវ។

លើសពីនេះ លោកស្រីថែមទាំងជំរុញឲ្យ EU ពន្លឿនការផ្តល់អាវុធដល់អ៊ុយក្រែន និងបង្កើនសមត្ថភាពការពាររបស់ប្លុកនេះទៀតផង។
មិនត្រឹមប៉ុណ្ណឹង កាលពីដើមឆ្នាំ រុស្ស៊ីក៏បានដាក់នាយករដ្ឋមន្ត្រីអេស្តូនីរូបនេះ ក្នុងបញ្ជីខ្មៅហើយ ចេញដីកាចាប់ខ្លួនលោកស្រីផងដែរ ដោយចោទប្រកាន់ពីការដាក់ចេញគោលនយោបាយអរិភាពចំពោះរុស្ស៊ី។
សូមបញ្ជាក់ ក្រៅពីលោកស្រី Kallas ត្រូវបានតែងតាំងឲ្យកាន់តំណែងជាអ្នកការទូតកំពូល, EU ក៏បានអនុម័តអាណត្តិទី៣របស់លោកស្រី Ursula von der Leyen ក្នុងនាមជាប្រធានគណៈកម្មការអឺរ៉ុប និងគាំទ្រអតីតរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់លោក Antonio Costa ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មីផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


