Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ម្នាក់ និង​របួស​៦​នាក់ ក្នុង​ហេតុការណ៍​បាក់​ស្រុត​ដំបូល​​ព្រលាន​យន្តហោះ​ឥណ្ឌា

បានផុស

នៅ

ហេតុការណ៍​បាក់​ស្រុត​ដំបូល​ព្រលាន​យន្តហោះ​អន្តរជាតិ Indira Gandhi នៅ​រដ្ឋធានី​ញូវដេលី ប្រទេស​ឥណ្ឌា បាន​បណ្ដាល​​ឲ្យ​​មនុស្ស​​ម្នាក់​បាន​ស្លាប់​ និង​៦​​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ។ បើ​តាម​មន្ត្រី​ប្រចាំ​តំបន់​កើត​ហេតុ បាន​​ឲ្យ​ដឹង​ថា ការ​បាក់​ស្រុត​ដំបូល​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួ​យ​​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក K Rammohan Naidu រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា បាន​ប្រកាស​ថា ជន​រង​គ្រោះ​ទាំង​៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ព្យាបាល​រួច​រាល់​​ហើយ ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​បោស​​សម្អាត​បំណែក​ដែល​បាន​បាក់​ស្រុត ដើម្បី​ស្វែង​រក​​មើល​ថា​តើ​មាន​ជន​រង​គ្រោះ​​ផ្សេង​ទៀត​ដែរ​ឬ​ក៏​អត់។ ​

មន្ត្រី​ព្រលាន​យន្តហោះ បាន​ប្រកាស​ថា ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​​​៥​ព្រឹក ក្នុង​ស្ថានីយ​ទី​១ នៃ​ព្រលាន​យន្តហោះ Indira Gandhi ហើយ​ការ​ហោះហើរ​​​​ជាង​៦០០ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ភ្លាមៗ និង​មាន​ខ្លះ​ត្រូវ​បាន​លុប​ចោល​តែ​ម្ដង។ មន្ត្រី​ព្រលាន​យន្តហោះ​ បាន​បញ្ជាក់​ថា ស្ថានីយ​​ទី​១​ ​នេះ គឺ​ជា​ច្រក​សម្រាប់​ការ​ហោះហើរ​នៅ​ក្នុង​ស្រុក។

​ក្រៅ​តែ​ពី​បាក់​ស្រុត​ដំបូល ក៏​​មាន​ការ​រលំ​ធ្នឹម​​នៅ​ច្រក​ចេញ​ចូល​​ព្រលាន​យន្តហោះ​ផង​ដែរ ដែល​បណ្ដាល​ឲ្យ​កិន​សង្កត់​​ខូច​ខាត​រថយន្ត​​​មួយ​ចំនួន។

សូម​​បញ្ជាក់​ថា ស្ថានីយ​ដែល​បាន​បាក់​ស្រុត​ដំបូល​​នេះ គឺ​ជា​ស្ថានីយ​ដែល​ទើប​​​ត្រូវ​បានជួសជុល​ថ្មី​ឡើង​វិញ កាល​ពី​ខែ​មីនា​កន្លង​ទៅ។ លោក Shri Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ប្រកាស​ថា ការ​​ជួសជុល​កែ​លម្អ​​នេះ ធ្វើ​ឡើង​ដើម្បី​​ពង្រីក​សមត្ថភាព​ទទួល​​​អ្នក​ដំណើរ​​ឲ្យ​បាន​ដល់ ៤០​លាន​នាក់​ជា​ប្រចាំ​ឆ្នាំ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម