ព័ត៌មានអន្ដរជាតិ
មនុស្ស៥នាក់ស្លាប់ និង៣៨នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅហ្វីលីពីន
យោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៣០ ខែ មិថុនាបានឲ្យដឹងថា មនុស្សចំនួន ៥ នាក់ រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

កម្មករឃ្លាំងចំនួន ៤ នាក់ និងកូនប្រុសអាយុ ៤ ឆ្នាំរបស់កម្មករម្នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះ ខណៈមានមនុស្ស ៣៨ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន ៨ នាក់ត្រូវរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Zamboanga ដោយបង្កើតជារណ្ដៅដ៏ធំនិងខ្ទាតកម្ទេចកម្ទីចូលទៅក្នុងសំណង់អគារប្រហែល ១៥ ផ្សេងទៀត បណ្ដាលឲ្យមានការខូចខាតផ្នែកខ្លះក្នុងអំឡុងពេលកើតហេតុ។ អណ្ដាតភ្លើងពីការផ្ទុះនេះក៏បានឆេះរាលដាលជាង៣០០០ម៉ែត្រការ៉េ និងប្រើពេលជាង២ម៉ោងទើបអាចពន្លត់ភ្លើងបាន ផងដែរ។

អាជ្ញាធរហ្វីលីពីនកំពុងស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះ ហើយសង្ស័យថា កាំជ្រួចដែលទុកក្នុងឃ្លាំងនោះអាចជាមូលហេតុនៃការឆាបឆេះនេះ ។យោងតាមនាយកដ្ឋានការងារហ្វីលីពីន (DOLE) បានប្រកាសថា ខ្លួននឹងស៊ើបអង្កេតការបំពានដែលអាចកើតមាននៃសុវត្ថិភាពការងារ និងស្តង់ដារសុខភាពនៅក្នុងឃ្លាំងផ្ទុកសារធាតុ pyrotechnics នេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


