ព័ត៌មានអន្ដរជាតិ
មនុស្សរត់ជាន់គ្នាស្លាប់ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា កើនដល់ជាង ១០០នាក់
យោងតាមតួលេខចុងក្រោយពី Reuters នៅថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤, ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យ Satsang របស់សាសនាហិណ្ឌូ នៅស្រុក Hathras នៃរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១៦នាក់ហើយ។

ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះភាគច្រើនជាស្រ្តីនិងមានមួយចំនួនទៀតជាកុមារ ខណៈមន្ត្រីជំនាញ កំពុងព្យាយាមកំណត់អត្តសញ្ញាណពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មាននរណាដឹងច្បាស់អំពីមូលហេតុដែល ឈានដល់កើតមានសោកនាដកម្មនេះទេ ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ទៅ Reuters ថា មានមនុស្សប្រហែល ៥ ០០០នាក់នៅទីនោះ។ កន្លែងចាកចេញពីទីតាំងប្រារព្ធពិធីគឺមានភាពតូចចង្អៀត ហើយម្យ៉ាងវិញទៀត ពេលនោះក៏កើតមានខ្យល់កួចផងដែរ ជាហេតុនាំឲ្យគ្រប់គ្នាភ័យស្លន់ស្លោ រត់ជាន់លើគ្នាតែម្តង។

យ៉ាងណាមិញ លោក Yogi Adityanath ប្រមុខរដ្ឋ Uttar Pradesh ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ការរត់ជាន់គ្នា កើតឡើងនៅពេលអ្នកចូលរួមចាប់ផ្តើមរុញគ្នា ដើម្បីឲ្យបានប៉ះគ្រូសាសនាម្នាក់ ដែលកំពុងធ្វើដំណើរចុះពីលើឆាករៀបចំពិធី។
ពេលដឹងដំណឹងដ៏សោកសៅនេះភ្លាម លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសផ្តល់ជាជំនួយ និងសំណងជាទឹកប្រាក់ចំនួន ២០០ ០០០ រូពី (២ ៤០០ ដុល្លារ) ដល់គ្រួសារអ្នកស្លាប់ និង ៥០ ០០០ រូពីសម្រាប់អ្នករងរបួស។

គ្មានអ្វីថ្មីទេ គ្រោះថ្នាក់អំឡុងពិធីសាសនានៅប្រទេសឥណ្ឌា គឺឧស្សាហ៍កើតឡើងណាស់ ព្រោះថា មនុស្សយ៉ាងច្រើនណែនតាន់តាប់ តែងប្រមូលផ្តុំគ្នានៅក្នុងទីតាំងដ៏តូចចង្អៀត ទាំងដែលមិនសូវមានអ្នកគោរពតាមវិធានការសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។
ជាក់ស្តែង ក្នុងឆ្នាំ២០១៨ មនុស្សប្រហែល៦០នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងបុកហ្វូងមនុស្សដែលកំពុងមើលការប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូឈ្មោះថា Dusshera។ ចំណែកក្នុងឆ្នាំ ២០១៣ ការរត់ជាន់គ្នាក្នុងពិធីបុណ្យហិណ្ឌូមួយទៀត នៅកណ្តាលរដ្ឋ Madhya Pradesh បានផ្តាច់ជីវិតមនុស្ស១១៥នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


