ព័ត៌មានអន្ដរជាតិ
ព្យុះ Beryl សម្លាប់មនុស្ស៨នាក់ និងបង្កទុក្ខលំបាករាប់លាននាក់ទៀត នៅរដ្ឋតិចសាស់
ព្យុះ Beryl បាននាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងទៅកាន់ភាគអាគ្នេយ៍រដ្ឋតិចសាស់ កាលពីថ្ងៃចន្ទទី៨ខែកក្កដា ដោយសម្លាប់មនុស្សចំនួន៨នាក់ បង្កជាទឹកជំនន់ជន់លិចផ្លូវហាយវេ លុបចោលជើងហោះហើរជាង ១ ៣០០ជើង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះនិងអាជីវកម្មជាច្រើន បង្កទុក្ខលំបាកដល់មនុស្សរាប់លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters។

យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បានឲ្យដឹងថា Beryl គឺជាព្យុះសង្ឃរាប្រភេទ ៥ ដំបូងបំផុតក្នុងរដូវនេះ បន្ទាប់ពីបានវាយលុកទីក្រុងឆ្នេរសមុទ្រតិចសាស់ មុនពេលធ្វើដំណើរឆ្លងកាត់ទីក្រុង Houston ហើយវាអាចបង្កព្យុះកំបុតត្បូងនៅរដ្ឋ Louisiana និង Arkansas។

គួរបញ្ជាក់ថា ព្យុះនេះបានបោកបក់ឆ្លងកាត់ប្រទេសហ្សាម៉ាអ៊ីក ហ្គ្រេណាដា សាំងវិនសិននិងហ្គ្រីណាឌីនកាលពីសប្តាហ៍មុន ដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ។ លើសពីនេះវាបានសម្លាប់មនុស្សយ៉ាងតិច ១១ នាក់នៅប្រទេសម៉ិកស៊ិក និងតំបន់ការ៉ាប៊ីន មុនពេលមកដល់រដ្ឋតិចសាស់ ។
ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ អាជ្ញាធរបានចេញសេចក្តីប្រកាសជម្លៀសប្រជាជន និងបញ្ជូនក្រុមជួយសង្គ្រោះ ២ ៥០០នាក់ទៅទូទាំងរដ្ឋ ខណៈអាជ្ញាធរក៏កំពុងដោះស្រាយបញ្ហាដាច់ចរន្តអគ្កិសនីផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


