ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បាញ់មីស៊ីលចំជំរំជនភៀសខ្លួន ផ្តាច់ជីវិតពលរដ្ឋប៉ាឡេស្ទីន ២៩នាក់
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, ការវាយប្រហារពីអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួននៅខាងក្រៅសាលារៀនមួយ នាភាគខាងត្បូងតំបន់ហ្គាហ្សា បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនចំនួន២៩នាក់។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មីស៊ីលគឺធ្លាក់ជិតខ្លោងទ្វារសាលារៀន al-Awda ក្នុងទីប្រជុំជន Abasan al-Kabira ភាគខាងកើតទីក្រុង Khan Younis។
ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែល ចេញមុខអះអាងថា ខ្លួនវាយប្រហារនោះ គឺកំណត់គោលដៅតែលើក្រុមភេរវករ ដែលចូលដៃក្នុងព្រឹត្តិការណ៍ថ្ងៃ៧ខែតុលាឆ្នាំ២០២៣ ប៉ុណ្ណោះ។

ក្រោយកើតហេតុ, មានសេចក្តីរាយការណ៍អំពីសាកសពមនុស្ស នៅរដូករណែលពាសវាលពាសកាល និងក្នុងតង់ ជាពិសេសអ្នកស្លាប់មួយចំនួនគឺជាមនុស្សស្រីនិងកុមារ។
សោកនាដកម្មនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីយោធាអ៊ីស្រាអែល បញ្ជាឲ្យជនស៊ីវិលជម្លៀសចេញពីទីប្រជុំជន Abasan al-Kabira និងតំបន់ផ្សេងទៀតនៃភាគខាងកើតទីក្រុង Khan Younis។
ការវាយប្រហារនេះទៀតសោត គឺជាការវាយប្រហារលើកទីបួនក្នុងរយៈពេលបួនថ្ងៃជាប់គ្នា ដែលទ័ពអ៊ីស្រាអែល បាញ់ទៅលើឬជិតសាលារៀន ជាទីផ្តល់ជម្រកដល់ជនភៀសខ្លួន។

សម្រាប់ការវាយប្រហារ៣លើកដំបូង កងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Netanyahu អះអាងថា ខ្លួនកំណត់គោលដៅលើសាលារៀន ដោយសារតែអ្នកនយោបាយ មន្ត្រិប៉ូលិស និងយុទ្ធជនក្រុមហាម៉ាស ប្រើប្រាស់ទីតាំងនោះធ្វើជាបន្ទាយ។
សូមបញ្ជាក់ជាថ្មី យោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការនៅហ្គាហ្សា ដើម្បីកម្ទេចក្រុមហាម៉ាស ដើម្បីឆ្លើយតបនឹងការវាយប្រហារដ៏រន្ធត់នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលក្នុងអំឡុងពេលនោះ មានមនុស្សប្រហែល ១ ២០០នាក់ត្រូវបានសម្លាប់ និង២៥១នាក់ផ្សេងទៀត ត្រូវចាប់ជាចំណាប់ខ្មាំង ហើយតាំងពីពេលនោះមក មនុស្សប្រមាណ ៣៨ ២៤០នាក់ ក៏ត្រូវបានសម្លាប់ផងដែរនៅហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


