ព័ត៌មានអន្ដរជាតិ
ដោយសារបញ្ហានេះ វ៉ាក់សាំងកូវីដជាង ១,០០០ ដូសនៅជប៉ុនត្រូវបោះចោលទទេៗ
ក្រសួងសុខាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១,០០០ ដូសបានខូចខាត បន្ទាប់ពីសីតុណ្ហភាពផ្ទុកវ៉ាក់សាំងខុសតាមតម្រូវការ ដោយសារបញ្ហាទូទឹកកក ហើយវាជាករណីខូចខាតវ៉ាក់សាំងលើកដំបូងរបស់ប្រទេសនេះ ។
ប្រទេសជប៉ុនបានក្លាយជាសមាជិកចុងក្រោយនៃក្រុមប្រទេសឧស្សាហកម្ម G7 ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅថ្ងៃទី ១៧ ខែកុម្ភៈ ។

ក្រសួងបាននិយាយថា ស្ថាប័នវេជ្ជសាស្ត្របានរាយការណ៍ថា បានកើតឡើងកាលពីចុងសប្តាហ៍ដោយបណ្ដាលឲ្យដបវ៉ាក់សាំងចំនួន ១៧២ ដប ឬវ៉ាក់សាំង ១,០៣២ ដូសប្រើប្រាស់លែងកើត ។
ទន្ទឹមនោះក្រសួងបានបដិសេធមិនប្រាប់ឈ្មោះស្ថាប័នវេជ្ជសាស្ត្រ ឬក្រុមហ៊ុនផលិតទូទឹកកកនោះទេ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុនផលិតទូទឹកកកនឹងចាប់ផ្តើមស្វែងរកមូលហេតុនៃដំណើរការខុសប្រក្រតីនៅថ្ងៃអង្គារនេះ ។

រហូតមកដល់ពេលនេះជប៉ុនបានទទួលការដឹកជញ្ជូនវ៉ាក់សាំងចំនួន ៣ លើកហើយពីក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និងដៃគូសហការអាល្លឺម៉ង់ BioNTech ដែលមានចំនួនប្រហែល ១.៤ លានដូស ខណៈវ៉ាក់សាំង Pfizer/BioNTech ត្រូវរក្សាទុកនៅសីតុណ្ហភាពប្រហែល -៧៥ អង្សាសេ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសជប៉ុនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៣២,៧៧៣ ករណី និងមានអ្នកស្លាប់ចំនួន ៧,៨៨៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Japantimes
ចុចអាន ៖ ជប៉ុនរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីលើមនុស្សដែលគ្មានប្រវត្តិធ្វើដំណើរទៅអង់គ្លេស
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


