ព័ត៌មានអន្ដរជាតិ
ត្រាំ ថា ប្រកួតជាមួយ ហារីស ស្រួលឈ្នះជាង បៃដិន ទៅទៀត!
ក្រោយប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសដកបេក្ខភាពមិនបានប៉ុន្មាននាទីផង, បេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ស្រាប់តែផ្តល់បទសម្ភាសតាមទូរស័ព្ទជាមួយ CNN តែម្តង ដោយនិយាយថា លោក ជឿថា អ្នកស្រី កាម៉ាឡា ហារីស នឹងក្លាយជាគូប្រជែងដែលលោកស្រួលយកឈ្នះជាង ចូ បៃដិន ទៅទៀត។

មិនត្រឹមប៉ុណ្ណឹង លោកក៏ផ្លែផ្កាដាក់ ចូ បៃដិន ផងដែរដោយនិយាយថា “លោក បៃដិន នឹងត្រូវគេចងចាំថាជា ប្រធានាធិបតីតែមួយរូបគត់ ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង”។
លើសពីនេះ លោកត្រាំ ថែមទាំងបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់គាត់ ដើម្បីវាយប្រហារយ៉ាងចាស់ដៃទៅលើច្បាប់របស់លោក បៃដិន ហើយសន្យាថា ពេលខ្លួនចូលកាន់តំណែងវិញ ខ្លួននឹងជួសជុលរាល់ការខូចខាតដែលអ្នកកាន់តំណែងមុនបានធ្វើដាក់សហរដ្ឋអាមេរិក។

លោក ត្រាំ សរសេរថា “លោក ចូ បៃដិន មិនស័ក្តិសមក្នុងការឈរឈ្មោះជាប្រធានាធិបតីទេ ហើយក៏មិនស័ក្តិសមកាន់តំណែងជាប្រធានាធិបតីដែរ! គាត់គ្រាន់តែទទួលបានតំណែងជាប្រធានាធិបតីដោយសារព័ត៌មានកុហកបោកប្រាស់ប៉ុណ្ណោះ។ យើងនឹងរងទុក្ខវេទនាខ្លាំងដោយសារតែការកាន់តំណែងជាប្រធានាធិបតីរបស់គាត់”។
សូមបញ្ជាក់ថា លោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខជនគណបក្សប្រជាធិបតេយ្យ ទៅប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ហើយបានបង្ហាញការគាំទ្រយ៉ាងមុតមាំទៅលើអនុប្រធានាធិបតី កាម៉ាឡា ហារីស វិញ។
ទោះយ៉ាងណាក្តី ត្បិតលោក បៃដិន ដកបេក្ខភាពក៏ពិតមែន ប៉ុន្តែលោកប្រកាសថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតី ហើយបំពេញភារកិច្ចរហូតដល់ចប់អាណត្តិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត ចូ បៃដិន ដកខ្លួនចេញ ហើយគាំទ្រ កាម៉ាឡា ហារីស ឲ្យទៅប្រកួតជាមួយ ដូណាល់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


