ព័ត៌មានអន្ដរជាតិ
បារាំង ស៊ើបអង្កេតលើសារគំរាមសម្លាប់អត្តពលិកអ៊ីស្រាអែលនៅប៉ារីស
រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតលើការគំរាមសម្លាប់អត្តពលិកអ៊ីស្រាអែល៣នាក់ដែលចូលរួមប្រកួតកីឡាអូឡាំពិកក្រុងក្នុងទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៩ខែកក្កដានេះ។
ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានឲ្យដឹងថា អ៊ីមែលគំរាមសម្លាប់ត្រូវបានផ្ញើទៅកាន់អត្តពលិកអ៊ីស្រាអែលបីនាក់ដែលចូលរួមប្រកួតកីឡាអូឡាំពិក ខណៈខ្លឹមសារនៃការគំរាមកំហែងនៅក្នុងអ៊ីមែលមិនត្រូវបានបង្ហាញនោះទេ។
ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដោយសង្ស័យថាវាអាចជាការគំរាមកំហែងសម្លាប់ដោយមូលហេតុរើសអើងប្រឆាំងនឹងអ៊ីស្រាអែល។
ចំណែកយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អត្តពលិកអ៊ីស្រាអែលដែលចូលរួមក្នុងការប្រកួតកីឡាត្រូវបានចេញផ្សាយដោយខុសច្បាប់នៅលើ Telegram កាលពីថ្ងៃសុក្រ អំឡុងពេលពិធីបើកកីឡាអូឡាំពិកបានកើតឡើង។ព័ត៌មានទាំងនោះមានដូចជាព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អត្តពលិកជនជាតិអ៊ីស្រាអែលរួមទាំងលទ្ធផលតេស្តឈាម និងលិខិតបញ្ជាក់ការចូល ប៉ុន្តែទិន្នន័យទាំងនេះត្រូវបានលុបចេញតាមសំណើរបស់អាជ្ញាធរបារាំង។
សុវត្ថិភាពរបស់អត្តពលិកអ៊ីស្រាអែល គឺជាបញ្ហាប្រឈមមួយសម្រាប់អាជ្ញាធរបារាំង ខណៈដែលការប្រយុទ្ធនៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស។ដើម្បីរឹតបន្តឹងការការពារអត្តពលិកអ៊ីស្រាអែលត្រូវបានយកចិត្តទុកការពារសុវត្តិភាព២៤ម៉ោងលើ២៤ម៉ោងជាងអត្តពលិកផ្សេងទៀត។
ទាក់ទងនឹងបញ្ហានេះកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរបស់អ៊ីស្រាអែលបានព្រមានសមភាគីបារាំងអំពីផែនការដែលគាំទ្រដោយអ៊ីរ៉ង់ ដើម្បីកំណត់គោលដៅអត្តពលិក និងអ្នកទេសចរអ៊ីស្រាអែល ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងប៉ារីស។ជាមួយគ្នានេះអ៊ីស្រាអែលក៏បានព្រមានប្រទេសបារាំងអំពីការយាយីតាមអ៊ីនធឺណិតលើអត្តពលិករបស់ខ្លួន និងការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនដែលអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយ។
លើសពីនេះនៅក្នុងព្រឹត្តិការកីឡាដ៏ធំនេះក៏មានអ្នកគាំទ្រប្រហែល ៥០នាក់នៅក្នុងហ្វូងមនុស្សបានស្រែកច្រៀងជាភាសាបារាំងប្រឆាំងនឹងអ៊ីស្រាអែល និងអំពីសង្គ្រាមហ្គាហ្សា ដោយស្រែកថា «Israel Killer» និង «srael is killing the children’s Palestine»។ចំណែកអ្នកគាំទ្រអ៊ីស្រាអែលមួយចំនួននៅក្នុងកីឡដ្ឋានបានស្រែកតបវិញថា «ដោះលែងចំណាប់ខ្មាំង»។ បើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋអាជ្ញាបារាំង អ្នកគាំទ្រទាំងនោះអាចត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងពូជសាសន៍៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


