ព័ត៌មានអន្ដរជាតិ
លោក Medvedev៖ ទាល់មានសង្គ្រាមធំ ទើបតំបន់មជ្ឈិមបូព៌ា អាចទទួលបានសន្តិភាព
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev និយាយថា សង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា អាចជាមធ្យោបាយតែមួយគត់ ដើម្បីរកសន្តិភាពជូនតំបន់នោះបាន។

ក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី១ខែសីហាឆ្នាំ២០២៤ លោក Medvedev ក៏បានសម្តែងភាពសោកស្ដាយផងដែរ ចំពោះការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ដោយសារតែអ្វីដែលលោកចោទប្រកាន់ថា ជាភាពតានតឹងដែលបញ្ឆេះដោយសហរដ្ឋអាមេរិក។
ទន្ទឹមនោះ លោកបានសរសេរថា «ច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាគឺថា មានតែសង្រ្គាមពេញទំហឹងប៉ុណ្ណោះ ដែលជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានសន្តិភាពដ៏ផុយស្រួយនៅក្នុងតំបន់នេះ»។
ការបង្ហោះរបស់លោក Medvedev កើតឡើងស្របពេល ក្រសួងការបរទេសរុស្ស៊ី ថ្កោលទោសខ្លាំងៗចំពោះការធ្វើឃាតមេក្រុមហាម៉ាស លោក Ismail Haniyeh ដែលត្រូវសម្លាប់ក្នុងការវាយប្រហារពីអាកាសរបស់អ៊ីស្រាអែល ក្នុងទីក្រុង តេហេរ៉ង់ កាលពីថ្ងៃពុធទី៣១ខែកក្កដា។

ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបានជំរុញឲ្យភាគីទាំងអស់ត្រូវអត់ធ្មត់ ចំពេលស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ និងសូមចៀសវាងសកម្មភាព ដែលអាចបង្កអស្ថិរភាពក្នុងតំបន់បន្ថែមទៀត ឬបង្កឲ្យមានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ។
លើសពីនេះ ក្រសួងបានសង្កត់ធ្ងន់ថា ការធ្វើឃាតលោក Haniyeh អាចជះឥទ្ធិពលអាក្រក់ដល់កិច្ចចរចាបទឈប់បាញ់ហ្គាហ្សាដែលកំពុងដំណើរការ និងរាំងស្ទះដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងរដ្ឋាភិបាលអ៊ីស្រាអែល និងចលនាតស៊ូប៉ាឡេស្ទីន ហាម៉ាស។
សូមបញ្ជាក់ជាថ្មី លោក Haniyeh ត្រូវបានសម្លាប់ ក្រោយទៅចូលរួមក្នុងពិធីស្បថឡើងកាន់តំណែងថ្មីរបស់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian។ ក្រុមហាម៉ាស បានបន្ទោសអ៊ីស្រាអែលចំៗចំពោះការលួចវាយប្រហារមេដឹកនាំរបស់ខ្លួន ហើយនិយាយថា លោក Haniyeh ត្រូវបានសម្លាប់ដោយក្រុមជនក្បត់ «Zionist»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកប្រកាសថា ការស្លាប់មេក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធនឹងខ្លួនទេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


