ព័ត៌មានអន្ដរជាតិ
បំណាក់ដី និងទឹកជំនន់នៅចិន សម្លាប់មនុស្សអស់ជាង១៥០នាក់ក្នុងរយៈពេល២ខែ
បំណាក់ដី និងគ្រោះទឹកជំនន់ បានឆក់យកជីវិតមនុស្សជាង១៥០នាក់ បន្ទាប់ពីព្យុះភ្លៀងបានវាយប្រហារនៅទូទាំងភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេល២ខែចុងក្រោយនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានប្រកាសថា គ្រោះមហន្តរាយចុងក្រោយ បានកើតឡើងនៅតំបន់ភ្នំទីបេ ក្នុងខេត្តស៊ីឈួន កាលពីព្រឹកថ្ងៃសៅរ៍ ដោយទឹកជំនន់ និងបំណាក់ដី បានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និង ១៩នាក់ផ្សេងទៀតបាត់ខ្លួន ព្រមទាំងមានការបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងបាក់ស្ពានមួយកន្លែងនៅភូមិ Ridi។
ប្រមាណជា១០ថ្ងៃកន្លងមកនេះ ព្យុះទីហ្វុង Gaemi បានវាយប្រហារលើប្រទេសចិន ហើយធ្វើឲ្យមានមនុស្សស្លាប់ហោចណាស់៤៨នាក់ និងបាត់ខ្លួន៣៥នាក់នៅខេត្ត Hunan។
ចិនកំពុងស្ថិតនៅក្នុងរដូវកាលគ្រោះទឹកជំនន់ខ្លាំងបំផុត ដែលជាទូទៅចាប់ផ្ដើមចន្លោះពីពាក់កណ្ដាលខែកក្កដា ដល់ពាក់កណ្ដាលខែសីហា ហើយទាមទារឲ្យរដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការត្រៀមខ្លួន ខណៈគ្រោះមហន្តរាយធម្មជាតិរួមមាន រលកកម្ដៅខ្លាំង និងព្យុះភ្លៀង កាន់តែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសមួយនេះ។
សូមបញ្ជាក់ថា ក្រៅតែពីចិន បំណាក់ដី និងគ្រោះទឹកជំនន់ក៏បានឆក់យកជីវិតមនុស្សអស់រាប់រយនាក់ផងដែរនៅកន្លែងផ្សេងទៀតក្នុងទ្វីបអាស៊ីនារដូវក្តៅនេះ។ កាលពីសប្ដាហ៍មុន ព្យុះភ្លៀងនៅភាគខាងត្បូងប្រទេសឥណ្ឌា បានបណ្ដាលឲ្យមនុស្សស្លាប់ជាង២០០នាក់៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


