ព័ត៌មានអន្ដរជាតិ
យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បង្អួតភាពខ្លាំង ហោះជាង ២ម៉ឺនគីឡូម៉ែត្រ ឥតឈប់
សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ចំនួន២គ្រឿង ហោះទៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួចហោះត្រឡប់មកវិញ ពោលគឺធ្វើដំណើរចម្ងាយ ២០ ០០០គីឡូម៉ែត្រដោយឥតឈប់សោះតែម្តង ដែលនេះជាការបង្អួតភាពខ្លាំង ឲ្យសត្រូវភ្លឺភ្នែកថា ខ្លួនមានសមត្ថភាពអស្ចារ្យកម្រិតណា។

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធ៧ខែសីហាឆ្នាំ២០២៤ យន្តហោះទម្លាក់គ្រាប់បែកដែលចាត់ឲ្យទៅបំពេញភារកិច្ចជាមួយអង្គភាពទម្លាក់គ្រាប់បែកលេខ៣៤ បានបំពេញបេសកកម្ម «CONUS to CONUS» ពីមូលដ្ឋានទ័ពអាកាស Ellsworth ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាលពីថ្ងៃទី១-២ខែសីហា ប្រកបដោយជោគជ័យ ពោលគឺធ្វើដំណើរចម្ងាយជាង ២០ ០០០គីឡូម៉ែត្រ។
អង្គភាពនេះនិយាយថា ក្នុងអំឡុងបេសកកម្មរយៈពេល៣១ម៉ោង យន្តហោះទាំងពីរ បានសហការជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីបង្កើនសន្តិសុខពិភពលោក, បង្ហាញពីការត្រៀមខ្លួនរបស់អង្គភាព និងផ្តល់ការបណ្តុះបណ្តាលចាំបាច់ដើម្បីឆ្លើយតបទៅនឹងវិបត្តិ ឬបញ្ហាប្រឈមនានាជុំវិញពិភពលោក។

ត្បិតអង្គភាពមិនបានបញ្ចេញឈ្មោះសម្ព័ន្ធមិត្តនិងដៃគូដែលចូលរួមក្នុងបេសកកម្មនេះក៏ពិតមែន ប៉ុន្តែកងកម្លាំងអាកាសជប៉ុនអះអាងថា យន្តហោះចម្បាំង F-15 Eagle ចំនួន៤គ្រឿងរបស់ខ្លួន បានចូលរួមក្នុងសកម្មភាពហ្វឹកហ្វឺនជាមួយ B-1B Lancer កាលពីថ្ងៃទី២ខែសីហា នៅលើដែនអាកាសភាគខាងជើងទីក្រុង Yamaguchi។
ស្របពេលជាមួយគ្នានោះដែរ បើយោងតាមទិន្នន័យតាមដានអាកាសចរណ៍, យន្តហោះទម្លាក់គ្រាប់បែកអាមេរិក២គ្រឿងនេះ បានចាក់សាំងនៅលើអាកាសលើកោះ Vancouver របស់ប្រទេសកាណាដា ពេលចេញដំណើរទៅ ហើយពេលមកវិញ បានចាក់សាំងម្តងទៀត នៅជិតរដ្ឋអាឡាស្កា។

សូមបញ្ជាក់ថា យន្តហោះ B-1B Lancer មានសមត្ថភាពផ្ទុកគ្រាប់បែក និងមីស៊ីលបានប្រហែល ៣៤ តោន ហើយវាឈានដល់ល្បឿនអតិបរមា Mach 1.2 (ប្រហែល ១ ៤៨១គីឡូម៉ែត្រក្នុងមួយម៉ោង) ពេលហោះលើសមុទ្រ។
ខុសពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 Spirit និង B-52H Stratofortress, យន្តហោះ B-1B Lancer ត្រូវបានដកចេញពីបេសកកម្មនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤។ មកដល់ឆ្នាំ២០១១ ទីក្រុងវ៉ាស៊ីនតោនបានកែប្រែ B-1B Lancer ទៅជាយន្តហោះផ្ទុកអាវុធមិនមែនអាវុធនុយក្លេអ៊ែរ ដើម្បីអនុលោមតាមសន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងរុស្ស៊ី នៅដើមឆ្នាំនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


