ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន លុបចោលទស្សនកិច្ចនៅអាស៊ីកណ្ដាល ក្រោយការព្រមានពី «មហាគ្រោះរញ្ជួយដី»
នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida កាលពីថ្ងៃទី៨ខែសីហាបានលុបចោលដំណើរទៅកាន់តំបន់អាស៊ីកណ្តាល បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ជប៉ុននឹងអាចកើតមាន «មហាគ្រោះរញ្ជួយដី» ហើយគួរតែត្រៀមខ្លួនទុកជាមុនចំពោះគ្រោះមហន្តរាយធម្មជាតិមួយនេះ។

លោក Kishida ដំបូងឡើយត្រូវធ្វើដំណើរនៅថ្ងៃទី៩ខែសីហានេះទៅកាន់ប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងម៉ុងហ្គោលី ហើយមានគម្រោងចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ថែមទៀតផង។ លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា៖ «ក្នុងនាមជានាយករដ្ឋមន្រ្តីដែលមានទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ការគ្រប់គ្រងវិបត្តិ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំគួរតែស្នាក់នៅប្រទេសជប៉ុនយ៉ាងហោចណាស់មួយសប្តាហ៍»។
នាយករដ្ឋមន្ត្រីជប៉ុន បានបន្ថែមថា បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីណែនាំ សាធារណជនប្រហែលមានអារម្មណ៍ «ព្រួយបារម្ភខ្លាំង» ខ្លាចកើតហេតុការណ៍ដូចគ្រោះរញ្ជួយដីកម្រិត៩រិចទ័រឆ្នាំ២០១១ ដែលបានបង្កឲ្យមានរលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ ហើយមានមនុស្សស្លាប់ដល់ទៅ ១៥ ០០០នាក់ឯណោះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសថា៖ «លទ្ធភាពនៃការរញ្ជួយដីដ៏ធំថ្មីមួយគឺខ្ពស់ជាងធម្មតា ប៉ុន្តែនេះមិនមែនជាការចង្អុលបង្ហាញថា ការរញ្ជួយដីដ៏ធំនឹងកើតឡើងពិតប្រាកដនោះទេ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ខែសីហា ជប៉ុនបានជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងប្រទេស ឈានដល់ការព្រមានអំពីរលកយក្សស៊ូណាមិ។ គ្រោះរញ្ជួយដីនេះមានកម្រិត ៧,១រ៉ិចទ័រ ជាមួយជម្រៅប្រហែល៣០គីឡូម៉ែត្រ ដោយវាយប្រហារកោះ Kyushu តែមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនោះទេ គ្រាន់តែធ្វើឲ្យមនុស្សចំនួន៨នាក់រងរបួស។
ជប៉ុន ដែលជាប្រទេសសម្បូរប្រជុំកោះ មានប្រជាជនរស់នៅសរុបប្រមាណ ១២៥លាននាក់ ហើយប្រទេសនេះតែងជួបហេតុការណ៍រញ្ជួយដីខ្ទង់ ១៥០០ដងជារៀងរាល់ឆ្នាំ តែភាគច្រើនគឺជាការរញ្ជួយដីតូចតាចប៉ុណ្ណោះ។ ក្នុងករណីមានការរញ្ជួយដីខ្លាំង ក៏មិនសូវប៉ះពាល់ណាស់ណាដែរ ព្រោះជប៉ុនមានបច្ចេកទេសសំំណង់ការពារកម្រិតខ្ពស់ និងនីតិវិធីសង្គ្រោះបន្ទាន់ហ្មត់ចត់ល្អ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


