Connect with us

ព័ត៌មានអន្ដរជាតិ

ហារីស​បន្ត​នាំ​មុខ​ត្រាំ​ក្នុងលទ្ធផល​ស្ទង់មតិ​​​ថ្មី​​​

បានផុស

នៅ

​​ខណៈ​ពេលដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់សហរដ្ឋ​អាមេរិក​​​កាន់តែ​រំកិល​ជិត​មក​ដល់ ស្ថាប័នស្រាវជ្រាវ​​ស្ទង់មតិ​​បាន​ចេញ​ផ្សាយ​លទ្ធផល​ជាបន្តបន្ទាប់ ដើម្បីចង់ដឹង​​ប្រជាប្រិយភាព​​​របស់បេក្ខជន​ទាំង​ពី​រ​បក្ស ស្របពេល​​បេក្ខជន​កំពូល​នៃ​បក្ស​ទាំងពីរ​ត្រៀម​​​ឡើង​​ជជែក​ដេញដោល​​នៅ​បណ្តាញផ្សព្វផ្សាយ​ចាប់​ពីដើម​ខែកញ្ញា​។​

លោក ដូណាល់ ត្រាំ និង លោកស្រី កាម៉ាឡា ហារីស​ អ្នកទាំងពីរ​ជា​បេក្ខភាព​ប្រកួតប្រជែង​ប្រធានាធិបតី​​នៅខែ​វិច្ឆិកា។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ស្ទង់មតិ​ថ្មី​មួយ ​របស់​ស្ថាប័ន​ស្រាវជ្រាវ Ipsos បាន​បង្ហាញ​ថា បេក្ខនារី​​ប្រធានាធិបតី​មក​ពី​​គណបក្សប្រជាធិបតេយ្យ លោក​ស្រី​ កាម៉ាឡា ហារីស (Kamala Harris) បាន​នាំមុខលោក ដូណាល់ ត្រាំ (Donald Trump) ​ជា​បេក្ខជន​មកពីគណបក្សសាធារណរដ្ឋ។

លទ្ធផល​ស្ទង់​មតិនោះ​ បាន​បង្ហា្ញញថា លោក​ស្រី​ កាម៉ាឡា ហារីស​ ទទួលបាន​ការ​បោះឆ្នោត​គាំទ្រ​ចំនួន ៤២​ភាគរយ​ ធៀបនឹង​ការ​គាំទ្រ​លោក​ ដូណាល់​ ត្រាំ មាន​ចំនួន​៣៧​ភាគរយ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី៥​ខែវិច្ឆិកា។ នេះបើយោងតាមការស្ទង់មតិរបស់ Ipsos ដែលបានចេញផ្សាយនៅថ្ងៃទី៨ខែសីហា។

ប្រជាប្រិយភាព​របស់​​ លោកស្រី កាម៉ាឡា ហារីស​ ដែលបច្ចុប្បន្ន​ជា​​អនុប្រធានាធិបតី​ និង​ទទួលបាន​ការ​យល់​ព្រម​​ពី​លោក ចូ បៃដិន សម្រាប់​ការឈរឈ្មោះ​ជា​​បេក្ខភាព​ប្រធានា​ធិបតី​​​សហរដ្ឋ​អាមេរិក​​​សម្រាប់​ការ​បោះឆ្នោ​ត​អាណត្តិទី​៤៧ នៅ​ក្នុង​ខែវិច្ឆិកា​ខាងមុខ​​នេះ​។​

លោក​ ចូ បៃ​ដិន​ ហាក់​ចាញ់​ប្រៀប​លោក​​​​ ដូណាល់ ត្រាំ ​ក្នុងការ​​ជជែក​ដេញ​ដោល​លើក​ដំបូង​​កាល​ចុង​ខែ​មិថុនា​ឆ្នាំ​នេះ​ផ្តោតលើ​ទិដ្ឋភាព​ទូទៅ​​របស់សហរដ្ឋអាមេរិក ស្ថានភាពពិភពលោក បញ្ហា​ជន​អន្តោរប្រវេសន៍ជាដើម ហើយ​លោក​ក៏សម្រេច​ចិត្ត​បោះបង់​ការ​ប្រកួត​ប្រជែង​សម្រាប់​ការបោះឆ្នោតប្រធានាធិបតី​​​សម្រាប់​អាណត្តិទី២របស់លោក​ ដោយ​ប្រគល់​​កិច្ចការ​នេះ​ទៅ​លោកស្រី​ កាម៉ាឡា ហារីស។​

​ក្រោយ​ការ​យល់​ព្រម​ពី​​ប្រមុខ​គណបក្ស​ប្រជាធិបតេយ្យ​មិនប្រហែល​២សប្តាហ៍ ការស្ទង់មតិ​នោះ បានរកឃើញថា លោកស្រី ហារីស បានពង្រីកការនាំមុខចាប់តាំងពីការស្ទង់មតិ ២២-២៣ ខែកក្កដា ដែល​រៀបចំ​ឡើង​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង Ipsos ដែល​​រក​ឃើញថា លោកស្រី​ហារីស មាន​ចំនួន​៣៧​ភាគរយទល់​នឹង​៣៤​ភាគរយលើលោក​ត្រាំ។

ការស្ទង់មតិទូទាំងប្រទេសលើមនុស្សពេញវ័យអាមេរិកចំនួន ២០៤៥​នាក់ ដែលធ្វើឡើងនៅថ្ងៃទី ២ដល់​៧​ខែសីហា បានរកឃើញថា ៤ភាគរយនៃអ្នកដែលបានស្ទង់មតិគាំទ្របេក្ខជនឯករាជ្យ Robert Kennedy Jr ធ្លាក់ចុះពី១០​ភាគរយនៅក្នុងខែកក្កដា។

នៅក្នុងការស្ទង់មតិដាច់ដោយឡែក Ipsos បានរកឃើញថា លោកស្រី ហារីស​ នាំមុខលោក ត្រាំ​ ពី​៤២​ភាគរយទៅ៤០​ភាគរយនៅក្នុងរដ្ឋចំនួន៧​ដែលលទ្ធផល​បោះឆ្នោត​គឺ​កៀក​គ្នា​បំផុត​​ក្នុងឆ្នាំ២០២០ រួម​មាន​រដ្ឋ Arizona, Georgia, Michigan, Nevada, North Carolina, Pennsylvania and Wisconsin៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

ហារីស​បន្ត​នាំ​មុខ​ត្រាំ​ក្នុងលទ្ធផល​ស្ទង់មតិ​​​ថ្មី​​​

ព័ត៌មានជាតិ៥ នាទី មុន

ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលជួយលើកកម្ពស់សុខភាព ជីវភាពគ្រួសារ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កាន់តែប្រសើរ

ព័ត៌មានជាតិ១៤ នាទី មុន

ការចុះMOU​រវាងរដ្ឋាភិបាល និងធនាគារធំៗផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់ពលករ គឺជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន

កីឡា២៤ នាទី មុន

ម៉ាកសញ្ញាគ្រុឌរបស់ វឌ្ឍនៈ ប៊្រូវើរី បន្តចូលរួមអភិវឌ្ឍនកីឡាបាល់ទាត់ ឧបត្ថម្ភធំលីគកំពូលកម្ពុជា និងក្លិបមួយចំនួន

ព័ត៌មានជាតិ២៧ នាទី មុន

ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានធ្លាក់ដល់ដៃអ្នកខេត្តព្រៃវែងម្នាក់ទៀតហើយ

Sokha Hotels

ព័ត៌មានពេញនិយម