ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានឲ្យអ៊ីស្រាអែល ត្រៀមខ្លួន ព្រោះអ៊ីរ៉ង់ នឹងសងសឹកនៅសប្តាហ៍នេះ
តាមការចុះផ្សាយរបស់កាសែត The Hill កាលពីថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤, សេតវិមានបានព្រមានអំពីលទ្ធភាពវាយប្រហារសងសឹកអ៊ីស្រាអែល ពីសំណាក់ភាគីអ៊ីរ៉ង់ឬក្រុមប្រដាប់អាវុធគាំទ្រក្រុងតេហេរ៉ង់ នៅសប្តាហ៍នេះតែម្តង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby និយាយថា «យើងសូមចែករំលែកក្តីបារម្ភ និងពេលវេលា ដែលអ៊ីរ៉ង់និងចលនាប្រដាប់អាវុធគាំទ្រពួកគេ អាចបើកការវាយប្រហារសងសឹកអ៊ីស្រាអែលនៅសប្តាហ៍នេះ ដូច្នេះសូមត្រៀមខ្លួននិងប្រុងប្រយ័ត្ន»។
អ៊ីរ៉ង់ បានប្តេជ្ញាម្តងហើយម្តងទៀតថានឹងសងសឹកអ៊ីស្រាអែល ចំពោះការធ្វើឃាតអតីតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ ខណៈក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ឯណោះ ក៏ប្តេជ្ញាសងសឹកអ៊ីស្រាអែលដែរ បន្ទាប់ពីទីក្រុង Tel Aviv សម្លាប់ដៃស្តាំក្រុមនេះ គឺលោក Fuad Shukr។
ហេតុដូច្នេះហើយ ទើបលោក Kirby ព្រមានថា «រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនចង់ឃើញអ៊ីស្រាអែល ការពារខ្លួនប្រឆាំងនឹងការវាយប្រហារ តាមរបៀបដូចដែលយើងឃើញកាលពីខែមេសាទេ ប៉ុន្តែប្រសិនបើរឿងបែបនោះកើតឡើងមែន យើងនឹងបន្តគាំទ្រពួកគេដើម្បីការពារខ្លួន»។
រម្លឹកទៅកាលពីថ្ងៃទី១៤ខែមេសា, ពេលនោះអ៊ីរ៉ង់បានបាញ់មីស៊ីលនិងបញ្ជូនយន្តហោះគ្មានមនុស្សបើកជាង៣០០គ្រឿង ចូលទៅវាយប្រហារក្នុងទឹកដីអ៊ីស្រាអែល ក្រោយចោទទីក្រុង Tel Aviv ថា បានទម្លាក់គ្រាប់បែកលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី នៅដើមខែនោះ។
ទោះបីជាយ៉ាងណាក៏ដោយ អាវុធរបស់អ៊ីរ៉ង់ប្រហែល៩៩% ត្រូវបានបាញ់ទម្លាក់ដោយអ៊ីស្រាអែលដែលមានការគាំទ្រពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ហើយនោះគឺជាការវាយប្រហារផ្ទាល់លើកដំបូងរបស់អ៊ីរ៉ង់ លើទឹកដីអ៊ីស្រាអែលបន្ទាប់ពីការប្រឈមមុខដាក់គ្នាដ៏តានតឹងអស់រយៈពេលជាច្រើនទសវត្សរ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ព្រមានឆ្លើយតបចាស់ដៃ បើអ៊ីរ៉ង់ ហ៊ានបញ្ជូនមីស៊ីលឲ្យ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


