Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-ឥណ្ឌា ចាប់ដៃគ្នា ធ្វើការក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ 

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៣ខែសីហាឆ្នាំ២០២៤ ប្រទេសឥណ្ឌា កំពុងចាប់ដៃរុស្ស៊ី ធ្វើការលើកិច្ចព្រមព្រៀង ជុំវិញការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរនិងសមាសធាតុស្នូលសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ Kudankulam ខណៈកិច្ចព្រមព្រៀងនេះ​ ត្រូវគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់១.២ពាន់លានដុល្លារអាមេរិក។

រោងចក្រនុយក្លេអ៊ែរ (រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ Kudankulam ដែលកំពុងសាងសង់ដោយមានជំនួយពីប្រទេសរុស្ស៊ី, បច្ចុប្បន្នមានម៉ាស៊ីនប្រតិបត្តិការចំនួនពីរ ដែលម៉ាស៊ីននីមួយៗមានសមត្ថភាពផ្គត់ផ្គង់ថាមពល ១ ០០០មេហ្គាវ៉ាត់ និងជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់រដ្ឋ Tamil Nadu នៅភាគខាងត្បូងប្រទេសឥណ្ឌា និងរដ្ឋផ្សេងៗទៀត។

ម៉ាស៊ីនចំនួនពីរដំបូងរបស់រោងចក្រនេះ បានដាក់ដំណើរការក្នុងឆ្នាំ២០១៣និង២០១៦ ខណៈម៉ាស៊ីនទី៣និងទី៤កំពុងដំណើរការសាងសង់ ហើយកិច្ចព្រមព្រៀងសម្រាប់ម៉ាស៊ីនទី៥និងទី៦ចុងក្រោយ គឺត្រូវបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំមុន នៅពេលរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ។

នៅពេលសាងសង់រួចរាល់ Kudankulam នឹងក្លាយជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានកម្លាំង ៦ ០០០មេហ្គាវ៉ាត់។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក ពូទីន (រូបថត៖ AP)

យោងតាមកិច្ចព្រមព្រៀងនោះ, TVEL ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈគ្រប់គ្រងដោយក្រុមហ៊ុនមេ Rosatom របស់រដ្ឋរុស្ស៊ី គឺនឹងទទួលភារៈត្រួតពិនិត្យហើយផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ម៉ាស៊ីនទី៣និងទី៤ ចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៣។

មិនត្រឹមប៉ុណ្ណឹង ឥណ្ឌាក៏កំពុងពិចារណាបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Rosatom សម្រាប់ការផលិតឥន្ធនៈនុយក្លេអ៊ែរនៅក្នុងប្រទេស ដើម្បីបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ប្រទេសទាំងពីរបានធ្វើការក្នុងឧស្សាហកម្មនុយក្លេអ៊ែររួមគ្នា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈសេចក្តីថ្លែងការណ៍រួមដែលចេញដោយទីក្រុងមូស្គូ និងញូវដែលីក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់រដ្ឋធានីរុស្ស៊ីកាលពីខែកក្កដា ក៏បានបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការទាក់ទងនឹងថាមពលនុយក្លេអ៊ែរនេះដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក-ហ្វីលីពីន ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម