ព័ត៌មានអន្ដរជាតិ
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
ក្រោយបិទប្រទេសអស់រយៈពេល៥ឆ្នាំដោយសារតែជំងឺរាតត្បាតកូវីដ១៩ ពេលនេះ កូរ៉េខាងជើង បានប្រកាសបើកទទួលភ្ញៀវទេសចរវិញនៅខែធ្នូ ប៉ុន្តែដំបូងខ្លួនអនុញ្ញាតឲ្យទេសចរទៅលេងត្រឹមទីក្រុងមួយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៥ខែសីហាឆ្នាំ២០២៤។

ភ្លាមៗនោះ ក្រុមហ៊ុនទេសចរណ៍ចិនចំនួន២ គឺ KTG Tours និង Koryo Tour ក៏ប្រកាសរៀបចំដំណើរកម្សាន្តទៅកាន់ទីក្រុង Samjiyon ស្ថិតនៅតំបន់ជួរភ្នំភាគខាងជើង តែម្តង។
ទីក្រុង Samjiyon គឺស្ថិតនៅជើងភ្នំ Paektu ដែលជាភ្នំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង ជាប់ព្រំដែនជាមួយចិន ហើយទីនោះមានភាពល្បីល្បាញ ដោយសារតែសម្រស់ដ៏ស្រស់ត្រកាល អំឡុងរដូវរងា។
សូមបញ្ជាក់ថា កូរ៉េខាងជើង បានបិទប្រទេសនៅដើមឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩ ហើយទើបតែចាប់ផ្តើម កាត់បន្ថយការរឹតត្បិតកាលពីពាក់កណ្តាលឆ្នាំមុនប៉ុណ្ណោះ។

ការបិទព្រំដែននោះ បានកាត់ផ្តាច់លំហូរទំនិញសំខាន់ៗ ជាហេតុនាំឲ្យមានកង្វះស្បៀងអាហារ ខណៈស្ថានភាពប្រទេសអាក្រក់រួចទៅហើយ ដោយសារការដាក់ទណ្ឌកម្មអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែរ។
ចាប់តាំងពីដើមឆ្នាំ២០២៤មក កូរ៉េខាងជើង អនុញ្ញាតឲ្យតែជនជាតិរុស្ស៊ីចូលប្រទេសប៉ុណ្ណោះ ចាប់ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនងស្អិតរមួតជាមួយគ្នា។
ទោះបីជាយ៉ាងណា គេមិនច្បាស់ឡើយថាតើ ការបើកព្រំដែនកូរ៉េខាងជើងឡើងវិញនេះ អនុវត្តចំពោះអ្នកទេសចរមកពីគ្រប់ទិសទី ឬសម្រាប់តែប្រទេសដែលខ្លួនចាត់ទុកជាមិត្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើងបង្ហាញវត្តមាននៅពិព័រណ៍អាវុធនៅរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


