ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់៦នាក់ ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់
នៅថ្ងៃសៅរ៍ទី១៧ខែសីហានេះ មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Nabatieh ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។

យន្តហោះចម្បាំងអ៊ីស្រាអែល បានកំណត់គោលដៅលើតំបន់ al-Kfour Valley ក្នុងទីក្រុង Nabatieh ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មុនការវាយប្រហារនេះមួយថ្ងៃ ពោលគឺនៅថ្ងៃសុក្រ ក្រសួងសុខាភិបាលលីបង់ ក៏បានរាយការណ៍ដែរថា មានមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់នៅក្នុងការវាយប្រហារមួយផ្សេងទៀតតាមអាកាសរបស់អ៊ីស្រាអែលលើទីប្រជុំជន Aitaroun។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា មនុស្ស ១១ម៉ឺននាក់ត្រូវបានជម្លៀសខ្លួននៅក្នុងប្រទេសលីបង់ ចាប់តាំងពីខែតុលាឆ្នាំ២០២៣ក្រោយកើតជម្លោះប្រដាប់អាវុធរវាងក្រុមសកម្មប្រយុទ្ធហេសបូឡា និងអ៊ីស្រាអែល ដែលក្នុងនោះមាន ៣៥% គឺជាកុមារ ខណៈនៅតាមព្រំដែនរវាងលីបង់ និងអ៊ីស្រាអែល នៅសេសសល់ប្រជាជនប្រមាណជិត ១៥ម៉ឺននាក់ទៀតដែលមិនទាន់បន្លាស់ទីលំនៅរបស់ពួកគេ។
OCHA បានព្រមានថា ២៣% នៃចំនួនប្រជាជនលីបង់ឥឡូវនេះកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀង កើនឡើងពី ១៩% បើធៀបនឹងខែមីនាកន្លងទៅ។ OCHA បានសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិបន្ថែមគឺជាតម្រូវការបន្ទាន់ ខណៈដែលខ្លួន និងដៃគូអង្គការសហប្រជាជាតិផ្សេងទៀតកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់រដ្ឋាភិបាលលីបង់សម្រាប់វិធានការសង្គ្រោះ។ ជំនួយមនុស្សធម៌លីបង់សម្រាប់អ្នកដែលរងផលប៉ះពាល់ កំពុងត្រូវការថវិកាបន្ថែមទៀតចំនួន ១១០លានដុល្លារ សម្រាប់ប្រើប្រាស់ដល់ដំណាច់ឆ្នាំ២០២៤។
គួររំលឹកថា មុនពេលមានជម្លោះប្រដាប់អាវុធខែតុលាឆ្នាំមុន មនុស្សប្រមាណ ៣,៧លាននាក់នៅក្នុងប្រទេសលីបង់កំពុងត្រូវការជំនួយមនុស្សធម៌ស្រាប់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ផែនការឆ្លើយតបរបស់លីបង់សម្រាប់ឆ្នាំ២០២៤ រកកញ្ចប់ថវិកាបានត្រឹមតែ ២៥% ប៉ុណ្ណោះ ស្មើនឹង ៦៧០លានដុល្លារ នៃគម្រោងត្រូវការចាំបាច់ចំនួន ២,៧២ពាន់លានដុល្លារ។
បន្ថែមពីលើនេះ អង្គការសហប្រជាជាតិ បានរាយការណ៍ថា ក្នុងអំឡុងពេលមានអរិភាព មានការវាយប្រហារលើមណ្ឌលសុខភាពចំនួន ១៦កន្លែង បណ្ដាលឲ្យមានបុគ្គលិកពេទ្យស្លាប់ចំនួន ២១នាក់។ ក្រៅពីមណ្ឌលសុខភាព ក៏មានការវាយប្រហារលើប្រព័ន្ធទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់លីបង់ភាគខាងត្បូងផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


