ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ថា ចិនជាអ្នករារាំងសន្តិភាពខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍
លោក Gilberto Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅថ្ងៃទី២៧ខែសីហានេះថា ប្រទេសចិនគឺជា «អ្នកបង្អាក់សន្តិភាពដ៏ធំបំផុត» នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ជុំវិញជម្លោះថ្មប៉ប្រះទឹក និងដែនទឹកនៅសមុទ្រចិនខាងត្បូងកាន់តែកើនឡើងក្នុងរយៈពេលជាង១២ខែចុងក្រោយនេះ។

ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនៃអធិបតេយ្យភាពដែនសមុទ្រ ដោយបានច្រានចោលការអះអាងរបស់ប្រទេសផ្សេងទៀត រួមមានទាំងហ្វីលីពីន និងសេចក្តីសម្រេចអន្តរជាតិ ថាមិនមានមូលដ្ឋានច្បាប់។
ការទាមទាររបស់ចិនរួមមានតំបន់ថ្មប៉ប្រះទឹក និងដែនទឹកនៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ដែលលាតសន្ធឹងប្រហែល ៣៧០គីឡូម៉ែត្រពីដែនទឹកឆ្នេរសមុទ្រ។
លោក Teodoro បានលើកឡើងដោយសំដៅដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា ប្រទេសចិនគឺជាអ្នករំខានដ៏ធំបំផុតនៃសន្តិភាពអន្តរជាតិនៅក្នុងតំបន់អាស៊ាន។ លោកបានអំពាវនាវឲ្យបណ្ដាប្រទេសផ្សេងទៀតចាត់វិធានការលើ «សកម្មភាពខុសច្បាប់» របស់ចិន ក៏ដូចជាដាក់សម្ពាធឲ្យក្រុងប៉េកាំងបញ្ឈប់នូវរាល់សកម្មភាពទាំងនោះរបស់ខ្លួន។
ចិនបានដាក់ពង្រាយទូកល្បាតលើផ្លូវទឹកដ៏មមាញឹក និងបានសាងសង់កោះសិប្បនិម្មិតដែលខ្លួនបានបង្កើតជាកម្លាំងយោធានៅទីនោះ ដើម្បីពង្រឹងការទាមទាររបស់ខ្លួន។
លោក Teodoro បាននិយាយថា៖ «យើងត្រូវការការមូលមតិគ្នា និងការអំពាវនាវដ៏ខ្លាំងក្លាប្រឆាំងនឹងប្រទេសចិន។ យើងកំពុងតស៊ូប្រឆាំងនឹងសត្រូវដែលមានឥទ្ធិពលជាង»។
ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ធ្វើឡើង១ថ្ងៃបន្ទាប់ពីចិនបានប្រកាសថា ខ្លួនបានចាត់ «វិធានការគ្រប់គ្រង» ប្រឆាំងនឹងនាវាឆ្មាំសមុទ្រហ្វីលីពីន២គ្រឿង ដែលបានចូលដែនទឹកនៅជិតតំបន់ Sabina Shoal ក្នុងប្រជុំកោះ Spratly។ នាវាទាំង២គ្រឿងរបស់ឆ្មាំសមុទ្រហ្វីលីពីន ត្រូវបានបញ្ជូនឲ្យទៅផ្គត់ផ្គង់ជាស្បៀងអាហារ និងសម្ភារៈដល់កប៉ាល់ហ្វីលីពីន ដែលនៅប្រចាំការក្នុងតំបន់ថ្មប៉ប្រះទឹក។
នាវាទាំង២គ្រឿងនោះ ត្រូវបានបង្ខំឲ្យបោះបង់ចោលបេសកកម្មរបស់ខ្លួន ដោយសារតែការដាក់ពង្រាយកប៉ាល់ «ដ៏ច្រើនហួសហេតុ» របស់ចិន និងស្ថានភាពសមុទ្រមិនអំណោយផល។
ការប្រឈមមុខដាក់គ្នាជាច្រើនដង បានកើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះជុំវិញតំបន់ Sabina Shoal ដែលស្ថិតនៅចម្ងាយ ១៤០គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Palawan របស់ហ្វីលីពីន និងប្រហែល ១២០០គីឡូម៉ែត្រពីកោះ Hainan ដែលជាតំបន់ដីគោកដ៏សំខាន់បំផុតរបស់ចិន។
ភាគីទាំងសងខាងបានដាក់ពង្រាយនាវាឆ្មាំនៅច្រាំងសមុទ្ររៀងៗខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ ក្រុងម៉ានីលបានបង្ហាញក្ដីព្រួយបារម្ភខ្លាំងពាក់ព័ន្ធនឹងគម្រោងចង់សាងសង់កោះសិប្បនិម្មិតថ្មីមួយទៀតរបស់ក្រុងប៉េកាំង។
ទំនាក់ទំនងរវាងប្រទេសទាំង២បានល្អក់កករ ខណៈរដ្ឋបាលរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នគឺលោក Ferdinand Marcos បានប្រកាន់ជំហរប្រឆាំងនឹងសកម្មភាពរបស់ចិនក្នុងដែនទឹកដែលមានជម្លោះ។
កាលពីខែមិថុនា យោធាហ្វីលីពីន បានឲ្យដឹងថា នាវិកម្នាក់ក្នុងចំណោមនាវិករបស់ខ្លួន បានបាត់បង់មេដៃក្នុងការប្រឈមមុខដាក់គ្នានៅជិតតំបន់ប្រជុំកោះ Spratlys ហើយឆ្មាំសមុទ្រក្រុងប៉េកាំងក៏បានរឹបអូស ឬបំផ្លាញសម្ភារៈរបស់ហ្វីលីពីន រួមទាំងកាំភ្លើងខ្លីផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


