ព័ត៌មានអន្ដរជាតិ
ញត្តិទាមទារតុលាការធម្មនុញ្ញថៃរំលាយគណបក្សភឿថៃ ព្រោះលោកថាក់ស៊ីន
មានសេចក្តីរាយការណ៍ថា មានការផ្តិតមេដៃទាមទារឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញដើម្បីសម្រេចរំលាយគណបក្សភឿថៃ ដែលថ្នាក់ដឹកនាំបក្សនេះគឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ទើបជាប់ឆ្នោតក្នុងរដ្ឋសភាសម្រាប់ដឹកនាំរដ្ឋាភិបាលថ្មីដែលមិនទាន់បានបង្កើតគណៈរដ្ឋមន្ត្រីថ្មីនៅឡើយ។

ការផ្តិតមេដៃនេះមិនត្រូវបានបង្ហាញអ្នកនៅពីក្រោយរឿងនេះសម្រាប់ការដឹកនាំធ្វើនៅឡើយទេ ប៉ុន្តែមានការវិភាគខ្លះថា ដោយសារតែមានការមិនពេញចិត្តចំពោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាឪពុករបស់នាយករដ្ឋមន្ត្រីថ្មី ព្រមទាំងបង្ហាញមុខមាត់ជាសាធារណៈ ក្រោយកូនស្រីរបស់ខ្លួនដែលជាប់ឆ្នោតក្នុងរដ្ឋសភាសម្រាប់ដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ The Nation ញត្តិនេះត្រូវបានគេរាយការណ៍ថា បានជំរុញឱ្យគណៈកម្មការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃប្តឹងទៅតុលាការធម្មនុញ្ញដើម្បីស្វែងរកការរំលាយគណបក្សភឿថៃ។ ដើមបណ្តឹងបានចោទប្រកាន់ថាមេដឹកនាំគណបក្សចម្រុះបានអនុញ្ញាតឱ្យខ្លួនគ្រប់គ្រងដោយលោកថាក់ស៊ីន ដែលមិនមែនជាសមាជិកបក្ស ឬក្រុមបក្សចម្រុះនោះទេ។
តុលាការធម្មនុញ្ញថៃទើបថ្មីៗនេះ បានរំលាយគណបក្សចលនាឆ្ពោះទៅមុខ (MFP) និងដាក់បម្រាមមេដឹកនាំបក្សនេះធ្វើនយោបាយរយៈពេល១០ឆ្នាំពាក់ព័ន្ធកំហុសដែលមានបំណងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីបន្ថយអំណាចព្រះរាជបល្ល័ង។
តុលាការធម្មនុញ្ញក៏ទើបសម្រេចដកតំណែងរបស់ នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី ដែលធ្លាប់មានប្រវត្តិជាប់ទោស។
The National រាយការណ៍ថា លោក ថាក់ស៊ីន មានវត្តមាននៅក្នុងកិច្ចប្រជុំរបស់គណបក្សភឿថៃនៅទីស្នាក់ការកណ្តាលរបស់ខ្លួនកាលពីថ្ងៃទី១៣ខែសីហា ត្រឹមតែមួយថ្ងៃមុនពេលដែលតុលាការធម្មនុញ្ញចេញសាលក្រមដក លោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយសារកង្វះសុចរិតភាព។

លោក សេដ្ឋា ថាវីស៊ីន ត្រូវបានបណ្តេញចេញពីតំណែង ដោយសារការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បើទោះបីជាដឹងថា លោក Pichit មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយសារលោកធ្លាប់ត្រូវបានគេដាក់ពន្ធនាគារពីបទព្យាយាមសូកប៉ាន់មន្ត្រីតុលាការក៏ដោយ។ ទង្វើនេះត្រូវបានអ្នករិះគន់នយោបាយជឿថាត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យកូនស្រីរបស់លោកថាក់ស៊ីនឡើងជានាយករដ្ឋមន្ត្រី។
តាមសេចក្តីរាយការណ៍ អតីតនាយករដ្ឋមន្ត្រីបានចូលរួមកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋ និងថ្នាក់ដឹកនាំធុរកិច្ច ដើម្បីពិភាក្សាអំពីគោលនយោបាយ និងថវិកាសារពើពន្ធរបស់រដ្ឋាភិបាល។ កិច្ចប្រជុំទាំងនេះខ្លះមិនមានការចូលរួមពីនាយករដ្ឋមន្ត្រីថ្មីទេ បើទោះបីជាលោកថាក់ស៊ីនអះអាងថាមិនមែនជាទីប្រឹក្សាផ្ទាល់របស់អនាគតនាយករដ្ឋមន្ត្រីដែលជាកូនស្រីរបស់លោកក៏ដោយ។

អ្នកវិភាគបាននិយាយថា ដើមបណ្តឹងអាចប្រើប្រាស់ភស្តុតាងផ្សេងទៀត ដើម្បីគាំទ្រការអះអាងដែលថាថាក់ស៊ីនកំពុងមានឥទ្ធិពលលើគណបក្សភឿថៃ ទាំងសម្ងាត់ និងជាសាធារណៈ។
ពួកគេបានសំដៅទៅលើឱកាសថ្មីៗ ដែលអតីតនាយករដ្ឋមន្ត្រីបានស្នើពីរបៀបដែលយុទ្ធនាការសំខាន់ៗរបស់រដ្ឋាភិបាលគួរតែត្រូវបានកែសម្រួលដើម្បីបង្កើនប្រសិទ្ធភាព រួមទាំងការចែកប្រាក់ ១០០០០បាត ដើម្បីបង្កើនការចំណាយក្នុងស្រុក និងតម្លៃសំបុត្រ២០បាតលើរថភ្លើងអគ្គិសនី។
ប្រធានតំណាងរាស្រ្តគណបក្សភឿថៃ លោក Wisuth Chainarun បាននិយាយកាលពីថ្ងៃចន្ទថា ការចោទប្រកាន់ដែលបានលើកឡើងនៅក្នុងញត្តិនេះ គឺគ្មានព័ត៌មាន និងខុស។ យោង The Nation។
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


