ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រឈមគ្រោះមហន្តរាយធំធេង ពេលព្យុះទីហ្វុងកាចបំផុតប្រចាំឆ្នាំ ទៅដល់
ព្យុះទីហ្វុង សានសាន បានទៅដល់ប្រទេសជប៉ុនហើយ ដោយវាយប្រហារតំបន់ភាគខាងត្បូងយ៉ាងដំណំ ជាហេតុបង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន ហើយអាជ្ញារថែមទាំងចេញការព្រមានអំពីគ្រោះមហន្តរាយធំធេងផងដែរ។

តាមសេចក្តីរាយការណ៍របស់ NHK, សានសាន គឺជាព្យុះទីហ្វុងកាចបំផុតដែលវាយប្រហារប្រទេសក្នុងឆ្នាំនេះ ដោយវានាំមកជាមួយនូវខ្យល់កន្ត្រាក់ល្បឿន២៥២គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កជាបំណាក់ដីនៅម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០២៤។
គិតត្រឹមពេលនេះ ព្យុះទីហ្វុង សានសាន បានសម្លាប់មនុស្ស៣នាក់រួចទៅហើយ និងបង្កទុក្ខលំបាកដល់អ្នកកោះKyushu ដោយផ្ទះ២៥៤ ៦១០ខ្នង មិនមានអគ្គិសនីប្រើប្រាស់ឡើយ។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនរថយន្ត Toyota បានផ្អាកផលិតកម្មនៅរោងចក្រទាំង ១៤ របស់ខ្លួនក្នុងប្រទេសជប៉ុន។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១៧២ជើង និងជើងហោះហើរអន្តរជាតិ៦ជើងនៅថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុន ANA ក៏លុបចោលជើងហោះហើរក្នុងស្រុក ២១៩ជើងនិងជើងហោះហើរអន្តរជាតិ ៤ជើងផងដែរដល់ថ្ងៃសុក្រ ខណៈការលុបចោលនេះ ប៉ះពាល់ដល់មនុស្សប្រហែល ២៥ ០០០នាក់។
ក្រៅពីជើងអាកាស, ក្រុមហ៊ុនផ្លូវដែក Kyushu បញ្ជាក់ថា ខ្លួនសម្រេចផ្អាកសេវារថភ្លើងល្បឿនលឿន Shinkansen ពីស្ថានីយ Kumamoto ទៅដល់ Kagoshima Chuo ហើយអាចមានការផ្អាកនៅកន្លែងផ្សេងទៀត។
លើសពីនេះ សេវារថភ្លើងពី Tokyo ទៅ Fukuoka ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេនៅលើកោះ Kyushu ក៏អាចលុបចោលផងដែរ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុក្នុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន លុបចោលជើងហោះហើរនិងសេវារថភ្លើង ដោយសារព្យុះ សានសាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


