ព័ត៌មានអន្ដរជាតិ
ជប៉ុន លុបចោលជើងហោះហើរនិងសេវារថភ្លើង ដោយសារព្យុះ សានសាន
ប្រទេសជប៉ុន ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរនិងសេវារថភ្លើងល្បឿនលឿនមួយចំនួន ខណៈព្យុះទីហ្វុង សានសាន កាន់តែខិតជិតមកដល់។

តាមសេចក្តីរាយការណ៍របស់ NHK នៅថ្ងៃពុធទី២៨ខែសីហា, ក្រុមហ៊ុនរថភ្លើងល្បឿនលឿន Kyushu Shinkansen បានប្រកាសផ្អាកសេវានៅស្ថានីយ Kumamoto ទៅដល់ស្ថានីយ Kagoshima-chuo ចាប់ពីម៉ោង៨យប់ថ្ងៃពុធទៅ។
ដោយឡែកនៅថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុននេះនឹងផ្អាកសេវារថភ្លើងនៅស្ថានីយ Hakata ដល់ Kumamoto និងនៅស្ថានីយ Kyushu ទាំងមូលតែម្តង ចំណែកថ្ងៃសុក្រក្រុមហ៊ុនអាចផ្អាកឬពន្យារពេលនៅស្ថានីយ Sanyo ហើយថ្ងៃសៅរ៍នឹងផ្អាកនៅ Tokaido។

ស្របពេលជាមួយគ្នានោះដែរ ជើងហោះហើរក្នុងស្រុកចំនួន៨២ជើង ភាគច្រើនចេញ-ចូលអាកាសយានដ្ឋាន Kagoshima គឺនឹងត្រូវលុបចោលនៅថ្ងៃពុធ ជាហេតុធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៣ ៣០០នាក់។
ចំពោះជើងហោះហើរអន្តរជាតិវិញ, ជើងហោះហើរចំនួន៦ នៅអាកាសយានដ្ឋានអន្តរជាតិ Kansai និង Chubu ទំនងជានឹងលុបចោលដែរ ដែលអាចប៉ះពាល់ដល់អ្នកដំណើរ ៤២៧នាក់។ រីឯក្រុមហ៊ុន All Nippon Airways និយាយថា ជើងហោះហើរចំនួន៨០ជើង នៅអាកាសយានដ្ឋាន Miyazaki, Kagoshima និងកន្លែងផ្សេងទៀត ក៏នឹងត្រូវលុបចោលដែរ ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៥ ១០០នាក់ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ។
សម្រាប់កម្ពុជាវិញ សានសាន គឺជាព្យុះទី១០ដែលជះឥទ្ធិពលមកលើព្រះរាជជាណាចក្រកម្ពុជា រហូតដល់ថ្ងៃទី៣០សីហា ធ្វើឲ្យមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់៤០ ទៅ៥០ភាគរយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះទី១០ឈ្មោះ សានសាន នៅតែបន្តជះឥទិ្ធពលលើកម្ពុជារហូតដល់ថ្ងៃទី៣០សីហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


