ព័ត៌មានអន្ដរជាតិ
សប្តាហ៍ក្រោយ លោក ពូទីន ទៅបំពេញទស្សនកិច្ចនៅប្រទេសជាសមាជិក ICC
វិមានក្រឹមឡាំងប្រកាសថា នៅថ្ងៃទី៣ខែកញ្ញាសប្តាហ៍ក្រោយ លោក វ្ល៉ាឌីមៀរ ពូទីន នឹងទៅបំពេញទស្សនកិច្ចប្រទេសម៉ុងហ្គោលី ដែលជាសមាជិកអង្គការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

តាមការបញ្ជាក់ពីវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០២៤ ទស្សនកិច្ចរបស់លោក ពូទីន គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះ បានក្លាយជាប្រធានបទក្តៅរបស់ពិភពលោក ព្រោះថា ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន ក្នុងខែមីនាឆ្នាំ២០២៣ ពាក់ព័ន្ធការនិរទេសកុមារដោយខុសច្បាប់ ហើយដោយសារតែដីកានេះ ទើបអន្តរជាតិកំពុងតាមមើលថាតើ ម៉ុងហ្គោលី ពិតជាចាប់ខ្លួនលោក ពូទីន មែនឬក៏អត់។

នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន ទៅកាន់ប្រទេសជាសមាជិក ICC ចាប់តាំងពីការចេញដីកា ខណៈវិមានក្រឹមឡាំងគូសបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនទទួលស្គាល់យុត្តាធិការ ICC ឡើយ។
ICC គឺជាតុលាការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម។
តុលាការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ២០០២ មានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់ និងមានសមាជិកចំនួន ១២៣ ប្រទេស ប៉ុន្តែ ក្នុងចំណោមនោះ គឺមិនមានវត្តមានប្រទេសមហាអំណាចរុស្ស៊ី អាមេរិក និងចិនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


