ព័ត៌មានអន្ដរជាតិ
ប្រជាជនមីយ៉ាន់ម៉ា សម្រុករត់ចេញពីប្រទេសទៅ ឥណ្ឌា
ក្រុមមន្រ្តីឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ទី៦ខែមីនាថា ជនជាតិមីយ៉ាន់ម៉ាជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅឯព្រំដែនជាប់ប្រទេសឥណ្ឌា រង់ចាំចូលរួមជាមួយមនុស្សប្រហែល៥០នាក់ដែលបានឆ្លងកាត់ព្រំដែនរួចទៅហើយ ដើម្បីរត់ចេញពីភាពចលាចលនៃរដ្ឋប្រហារ។
ទន្ទឹមនឹងនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានស្នើឲ្យឥណ្ឌាប្រគល់ប៉ូលិស៨នាក់ ដែលបានរត់គេចខ្លួននៅសប្តាហ៍នេះមកវិញ។
មន្ត្រីជាន់ខ្ពស់នៅក្នុងកងកម្លាំងប្រដាប់អាវុធ Assam Rifles បានប្រាប់ AFP ថា ជនជាតិមីយ៉ាន់ម៉ាចំនួន៤៨នាក់ រួមទាំងប៉ូលិស៨នាក់ផងដែរ បានចូលក្នុងរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា។
មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា “មានជនស៊ីវិលយ៉ាងតិច៨៥នាក់មកពីប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងរង់ចាំនៅឯច្រកព្រំដែនអន្តរជាតិដើម្បីចូលប្រទេសឥណ្ឌា”។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា អ្នកដែលឆ្លងកាត់ព្រំដែនរួមមានប៉ូលិសនិងមន្រ្តីមូលដ្ឋានដែលបដិសេធធ្វើតាមបទបញ្ជាយោធា។
បាតុកម្មប្រឆាំងរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជី បានរីករាលដាលពាសពេញប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈមក។ កងកម្លាំងសន្តិសុខ បានបង្កើនការបង្ក្រាបយ៉ាងសាហាវឃោរឃៅទៅលើក្រុមបាតុករ ដោយបានសម្លាប់មនុស្សជាង៥០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កាន់តែផ្ទុះកំហឹង អាជ្ញាធរមីយ៉ាន់ម៉ាគាស់សាកសព Kyal Sin មកវិញព្រោះមិនអស់ចិត្ត
ចុចអាន៖ ក្រុមប្រឹក្សាសន្តិសុខរបស់ UN បរាជ័យចាត់វិធានការរួមគ្នាលើប្រទេសមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


