ព័ត៌មានអន្ដរជាតិ
ទូកដឹកជនចំណាកស្រុកលិចនៅអង់គ្លេសបណ្តាលឲ្យស្លាប់១២នាក់
យ៉ាងហោចណាស់មនុស្ស១២នាក់ដែលភាគច្រើនជាស្ត្រី និងកុមារបានស្លាប់ដោយលង់ទឹកក្នុងហេតុការណ៍លិចទូកដែលជិះដោយជនចំណាកស្រុកនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃអង្គារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNNនៅថ្ងៃទី០៤ខែកញ្ញានេះ។

លោក Frederic Cuvillier អភិបាលក្រុង Boulogne-sur-Mer បានឱ្យដឹងថា មនុស្សជិត៧០នាក់នៅលើទូក ខណៈចំនួនពិតប្រាកដគឺមិនច្បាស់លាស់នៅឡើយនោះទេ។ ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សចំនួន៥៣នាក់ និងបានស្រង់សាកសព ខណៈអ្នកដែលត្រូវបានសង្គ្រោះជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវការការព្យាបាលបន្ទាន់។
ឧទ្ធម្ភាគចក្រ៣គ្រឿង នាវានេសាទ ២គ្រឿង និងទូក២គ្រឿង ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការស្វែងរក និង ជួយ សង្គ្រោះ។ អាជ្ញាធរបានឲ្យដឹងថា ជនចំណាកស្រុកភាគច្រើននៅលើទូកហាក់ដូចជាមកពីប្រទេស Eritrea។ ១០នាក់ក្នុងចំណោម១២នាក់ដែលបានស្លាប់ជាស្ត្រី និងខ្លះទៀតជាអនីតិជន និងដូចជាត្រូវបានលិចប្រហែល៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ Cap Gris-Nez ភាគខាងជើងនៃប្រទេសបារាំង។
ឧបទ្ទវហេតុនេះគឺជាសោកនាដកម្មចុងក្រោយបង្អស់នៅដែនទឹកអង់គ្លេស ដែលការឆ្លងកាត់តាមរយៈទូកតូចៗរបស់ជនចំណាកស្រុកព្យាយាមទៅដល់ប្រទេសអង់គ្លេសបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈកាលពីខែសីហាកន្លងទៅ មនុស្ស៦នាក់បានស្លាប់ពេលទូកដែលដឹកជនចំណាកស្រុករាប់សិបនាក់បានក្រឡាប់។

គួរបញ្ជាក់ថា មនុស្សជិត៣០០០០នាក់បានទៅដល់ចក្រភពអង់គ្លេសដោយឆ្លងកាត់ច្រកដែនសមុទ្រតាមទូកតូចៗកាលពីឆ្នាំមុន។ យោងតាមតួលេខរបស់ការិយាល័យសន្តិសុខមាតុភូមិ (Home Office) នាវាតូចៗផ្សេងទៀតដែលដឹកមនុស្សមួយក្រុមធំក្នុងការធ្វើដំណើរដ៏គ្រោះថ្នាក់ក្នុងក្តីសង្ឃឹមស្វែងរកសិទ្ធិជ្រកកោននៅក្នុងចក្រភពអង់គ្លេស។
ទោះយ៉ាងណាបញ្ហានេះបានក្លាយជាឧបសគ្គនយោបាយដ៏សំខាន់សម្រាប់រដ្ឋាភិបាលមុន ដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សចំណាកស្រុកចំពោះយុទ្ធសាស្រ្តដ៏រឹងរូសប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោន និងសម្រាប់រដ្ឋបាលការងារថ្មី៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


