ព័ត៌មានអន្ដរជាតិ
ស្ពានដែលបាក់នៅវៀតណាម ត្រូវបានសាងសង់និងដាក់ឲ្យប្រើប្រាស់ ក្នុងឆ្នាំ ១៩៩៥
តាមការបញ្ជាក់ពីប្រធានរដ្ឋបាលផ្លូវថ្នល់វៀតណាមកាលពីថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០២៤, ស្ពាន Phong Chau ដែលបាក់ក្នុងខេត្ត Phu Tho គឺត្រូវបានសាងសង់និងដាក់ឲ្យដំណើរការក្នុងឆ្នាំ១៩៩៥ ប៉ុន្តែស្ពាននេះ ទទួលការថែទាំជារៀងរាល់ឆ្នាំ ហើយរដ្ឋបាលក៏មិនឃើញសញ្ញាគ្មានសុវត្ថិភាពណាមួយដែរ មុនពេលហេតុការណ៍បាក់ដ៏រន្ធត់។

ស្ពាននេះមានប្រវែង៣៧៥ម៉ែត្រនិងទទឹង៩ម៉ែត្រកន្លះ ធ្វើពីដែកនិងបេតុង។ វាមាន៨កំណាត់ ហើយមានគន្លងសម្រាប់ថ្នើរជើងប្រវែង១ម៉ែត្រនៅសងខាង។
ប្រធានរដ្ឋបាលផ្លូវថ្នល់លើកឡើងទៀតថា ក្រោយការពិនិត្យឆ្នាំ២០១៩នេះ, ក្រុមការងារខេត្តមិនឃើញមានហានិភ័យចំពោះស្ពាននេះដែលតម្រូវឲ្យដាក់សញ្ញាហាមឃាត់ការដឹកលើសទម្ងន់នោះទេ ព្រោះវារឹងមាំគ្រប់គ្រាន់ដើម្បីឆ្លងកាត់បាន។ ម្យ៉ាងវិញទៀត ក្រុមការងារតែងពិនិត្យស្ថានភាពស្ពានជារៀងរាល់ឆ្នាំ ហើយចុះទៅថែទាំងនិងជួសជុលជាប់ជានិច្ច។
ស្របពេលជាមួយគ្នានោះ មន្ទីរដឹកជញ្ជូនខេត្ត Phu Tho បានឲ្យដឹងថា ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី បានបង្កឲ្យមានទឹកជំនន់និងចរន្តទឹកហូរខ្លាំង ធ្វើឲ្យផ្លាស់ប្តូរសណ្ឋានដីបាតទន្លេ ដោយទាញបង្គោល T7 ឲ្យដួលរលំ និងបាក់កំណាត់ធំៗទាំងពីររបស់ស្ពាន គឺកំណាត់ទី៦និងទី៧។

យោងតាមរបាយការណ៍ចុងក្រោយ មានរថយន្ត១០គ្រឿងនិងម៉ូតូ២គ្រឿងបានធ្លាក់ចូលទន្លេពេលស្ពានបាក់ ខណៈមកទល់ពេលនេះ មានមនុស្សចំនួន៣នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ១៣នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
សូមបញ្ជាក់ថា ស្ពាន Phong Chau គឺលាតសន្លឹកលើទន្លេក្រហម តាមបណ្តោយផ្លូវជាតិលេខ ៣២C តភ្ជាប់ស្រុក Lam Thao និង Tam Nong។ ស្ពាននេះ ក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាម ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


