Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ដោះលែង​អ្នក​ទោស​ជាង​១៧០០​នាក់​មុន​ពេលកំណត់ ព្រោះ​គុក​ចង្អៀត​ពេក

បានផុស

នៅ

អ្នក​ទោស​ចំនួន​​ប្រមាណ ១៧៥០​នាក់ ត្រូវ​បាន​ដោះលែង​​ពី​ពន្ធនាគារមុន​កាល​កំណត់ ដែល​នេះ​គឺ​ជា​ផែនការ​បន្ទាន់​របស់ក្រសួងយុត្តិធម៌​អង់គ្លេស ដើម្បី​ដោះស្រាយ​បញ្ហា​​​ណែនតាន់តាប់​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន។

(រូបភាព៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដោះលែង​នេះ បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ផែនការ​របស់​រដ្ឋាភិបាល​គ្រោង​នឹង​​ដោះលែង​អ្នក​ទោស​សរុប​ចំនួន ៥៥០០​នាក់​បន្ថែម​ទៀត។

កាលពីសប្តាហ៍មុន ពន្ធនាគារ​អង់គ្លេស មាន​​ចំនួន​អ្នក​ទោស​​​ច្រើនជាង ៨៨ ៥០០​នាក់ ដែល​ជា​តួលេខ​ដ៏​​ខ្ពស់បំផុត​មិន​ធ្លាប់​​​មាន​ពី​មុន​មក។

ក្នុង​​ផែនការ​ដោះលែង​នេះ​​​​ អ្នក​ទោស​​ក្នុងពន្ធនាគារ​នៅ​ប្រទេសអង់គ្លេស និងប្រទេសវែល ដែល​ជាប់​ពន្ធនាគារ​តិចជាង​៥​ឆ្នាំ នឹងត្រូវបានដោះលែង​បន្ទាប់ពី​ពួក​គេ​បានចំណាយពេល​៤០%​នៃ​រយៈពេល​ដែល​​ត្រូវ​ជាប់​ពន្ធនាគារ​របស់​ពួក​គេ។

បន្ថែម​ពី​នេះ​ទៅ​ទៀត នៅថ្ងៃទី​២២​ខែតុលា​ខាង​មុខ អង់គ្លេស​មាន​គម្រោង​ដោះលែង​អ្នក​ទោ​ស​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារលើសពី​៥​ឆ្នាំ​ផង​ដែរ។

យ៉ាង​ណា​មិញ ផែនការនេះមិនរាប់បញ្ចូលជនល្មើសដែលជាប់ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​អំពើ​​ហិង្សា​ដែលមានការផ្តន្ទាទោសយ៉ាងតិច៤​ឆ្នាំ​ ក៏ដូចជាជនល្មើសផ្លូវភេទ និងជន​ល្មើស​​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​ទេ។

ផែនការ​​ដោះលែង​អ្នក​ទោស​ ត្រូវ​បាន​ប្រកាស​​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ហើយ​វា​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​​អាច​កាត់​ប​ន្ថយ​ការ​ចំណាយ​​​​របស់​ពន្ធនាគារ​បាន​​ចំនួន ២០០​លាន​ផោន ឬ​ប្រហែល ២៦១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម