ព័ត៌មានអន្ដរជាតិ
ខែនេះ ថៃ នឹងចែកលុយពលរដ្ឋអាយុលើស១៦ឆ្នាំ ម្នាក់ ២៩៥ដុល្លារអាមេរិក
នៅចុងខែនេះ រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមចែកសាច់ប្រាក់ចំនួន១០ ០០០បាត (២៩៥ដុល្លារអាមេរិក) ដល់ប្រជាពលរដ្ឋម្នាក់ៗដែលមានអាយុលើសពី១៦ឆ្នាំ។
ការចែកនេះ គឺស្ថិតក្រោមកម្មវិធីកាបូបលុយឌីជីថល ដែលនឹងត្រូវចំណាយប្រាក់អស់សរុប៤.២៨ពាន់លានដុល្លារ ជាមួយគោលបំណងជំរុញការអភិវឌ្ឍរយៈពេលខ្លី និងគាំទ្រដល់ក្រុមមនុស្សដែលងាយរងគ្រោះ ហើយវាជាសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ។

ត្បិតតែថៃបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែប្រមុខដឹកនាំថ្មីគឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បញ្ជាក់ថា កម្មវិធីនឹងនៅតែបន្ត ខណៈមនុស្សសរុបចំនួន៣២លាននាក់ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ។
សូមបញ្ជាក់ជាថ្មី ប្រជាជនថៃអាយុ១៦ឆ្នាំឡើងប្រហែល៥០លាននាក់ គឺមានសិទ្ធិទទួលបានប្រាក់ម្នាក់ ១០ ០០០បាត ក្រោមគម្រោងកាបូបលុយឌីជីថល ដែលលោក សេដ្ឋា ថាវីស៊ីន បានសន្យា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ។
កម្មវិធីនេះ ត្រូវគេមើលឃើញថា ជាមូលដ្ឋានគ្រឹះនៅក្នុងផែនការរបស់ប្រទេសថៃ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដែលមានកំណើនត្រឹមតែ ២.៣% ប៉ុណ្ណោះនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ នៅតែបន្តគោលនយោបាយចែកលុយម្នាក់ ១ម៉ឺនបាត ទោះដូរនាយករដ្ឋមន្ត្រី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


