ព័ត៌មានអន្ដរជាតិ
ថៃ នៅតែបន្តគោលនយោបាយចែកលុយម្នាក់ ១ម៉ឺនបាត ទោះដូរនាយករដ្ឋមន្ត្រី
ប្រភពមួយបានប្រាប់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២២ខែសីហាឆ្នាំ២០២៤ថា គោលនយោបាយចែកលុយឌីជីថលរបស់គណបក្សភឿថៃ នឹងនៅតែដំណើរការ ប៉ុន្តែសម្រាប់ជនងាយរងគ្រោះ នឹងទទួលបានមុនគេហើយទទួលបានជាសាច់ប្រាក់តែម្តង តាមរយៈប័ណ្ណសុខុមាលភាព។

គ្រោងការណ៍ចែកប្រាក់ ១ម៉ឺនបាត ឬគេហៅថា កាបូបឌីជីថល (Digital Wallet) បានស្ថិតនៅក្នុងមន្ទិលសង្ស័យបន្ទាប់ពីតុលាការធម្មនុញ្ញថៃ ចេញសាលក្រមដកតំណែងនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ប៉ុន្តែយ៉ាងណា ប្រភពខាងលើបញ្ជាក់ថា គម្រោងនេះនឹងមិនបោះបង់ចោលឡើយ។
ផ្ទុយទៅវិញ លក្ខខណ្ឌខ្លះនឹងត្រូវកែសម្រួល ដើម្បីកំណត់គោលដៅលើជនងាយរងគ្រោះដែលបានចុះបញ្ជីក្រោមកញ្ចប់ថវិកាចំនួន ១២២ពាន់លានបាត។

យោងតាមប្រភព, ជនងាយរងគ្រោះ អាចទទួលបានសាច់ប្រាក់តែម្តងតាមរយៈប័ណ្ណសុខុមាលភាព ដែលត្រូវបានផ្តួចផ្តើមឡើងក្នុងអាណត្តិនៃរដ្ឋាភិបាលលោក ប្រាយុទ្ធ។
ជុំវិញរឿងនេះ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Phumtham Wechayachai បានប្រាប់ថា ព័ត៌មានលម្អិតនៃគ្រោងការណ៍នេះ នឹងត្រូវបញ្ជាក់ច្បាស់ នៅពេលគណៈរដ្ឋមន្ត្រីថ្មី ស្បថចូលកាន់តំណែង។

ដោយឡែក នាយករដ្ឋមន្ត្រីថ្មីលោកស្រី Paetongtarn Shinawatra ក៏និយាយនាពេលថ្មីៗដែរថា រដ្ឋាភិបាលនឹងមិនបោះបង់ចោលគម្រោងនេះឡើយ ប៉ុន្តែនឹងសិក្សាហើយពិចារណាជម្រើសបន្ថែមដើម្បីធានាថា គម្រោងនេះដំណើរការដោយរលូន។
សូមបញ្ជាក់ជាថ្មី ប្រជាជនថៃអាយុ១៦ឆ្នាំឡើងប្រហែល៥០លាននាក់ គឺមានសិទ្ធិទទួលបានប្រាក់ម្នាក់ ១០ ០០០បាត ក្រោមគម្រោងកាបូបលុយឌីជីថល ដែលលោក សេដ្ឋា បានសន្យា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ។ យ៉ាងណា ក៏មានមតិរិះគន់មិនស្ទើរដែរ ចំពោះគម្រោងនេះ ដោយក្រុមអ្នកជំនាញមួយចំនួន បង្ហាញពីក្តីកង្វល់ថា វាច្បាស់ជាបង្កបញ្ហាប្រឈមដល់សេដ្ឋកិច្ចជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យីងឡាក់ ព្រមាននិងផ្តល់ដំបូន្មាន ទៅក្មួយស្រី ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


