ព័ត៌មានអន្ដរជាតិ
ចិន ដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៩ ដែលលក់អាវុធឲ្យតៃវ៉ាន់
ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន៩ ជុំវិញរឿងជួញដូរសម្ភារៈយោធាទៅកាន់កោះតៃវ៉ាន់។

វិធានការនេះ ធ្វើឡើងខណៈដែលចិនបន្តដាក់សម្ពាធលើតៃវ៉ាន់ និងទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រការប្រកាសឯករាជ្យភាពរបស់ដែនកោះមួយនេះ។ ក្រសួងការបរទេសចិន បាននិយាយថា ក្រុងប៉េកាំងបានបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនអាមេរិកទាំង៩ដែលមានមូលដ្ឋាននៅលើទឹកដីរបស់ខ្លួន ហើយបានហាមឃាត់នូវរាល់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនទាំងនោះជាមួយប្រជាជន ឬក្រុមហ៊ុនផ្សេងៗដែលមានទីតាំងនៅក្នុងប្រទេសចិន។ ការដាក់ទណ្ឌកម្មនេះ ត្រូវបានអនុវត្តភ្លាមៗបន្ទាប់ពីការប្រកាស។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេស បានរៀបរាប់ថា ការលក់អាវុធរបស់អាមេរិកឲ្យទៅតៃវ៉ាន់ បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយរំលោភលើអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន និងធ្វើឲ្យខូចដល់ទំនាក់ទំនងចិន-អាមេរិក។
លោក Lin បាននិយាយទៀតថា ទីក្រុងប៉េកាំងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមហ៊ុនអាមេរិកទាំងនោះ។ បន្ថែមពីនេះ លោក Lin បានទាមទារឲ្យសហរដ្ឋអាមេរិក «ឈប់ប្រកាន់យក និងគាំទ្រឯករាជ្យភាពតៃវ៉ាន់ ហើយឈប់ធ្វើឲ្យខូចសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ក្រុមហ៊ុនដែលរងទណ្ឌកម្មចិន មានដូចជា Sierra Nevada Corporation, Stick Rudder Enterprises, Cubic Corporation, S3 Aerospace, TCOM Ltd Partnership, TextOre, Planate Management Group, ACT1 Federal និង Exovera ។
សូមរំឭកថា កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់គ្រឿងបន្លាស់យោធាឲ្យទៅតៃវ៉ាន់ដែលមានតម្លៃប្រហែល ២២៨លានដុល្លារ។ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានប្រកាសថា ការលក់សម្ភារៈយោធាដែលនឹងជួយរក្សា «ការត្រៀមខ្លួនប្រយុទ្ធ» នឹង «មានប្រសិទ្ធភាព» ក្នុងរយៈពេលមួយខែ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


