ព័ត៌មានអន្ដរជាតិ
លោកស្រី ហារីស ចង់ជជែកដេញដោលជាមួយលោក ត្រាំ ម្ដងទៀត
បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) កំពុងព្យាយាមទទួលបានឱកាសទី២ ដើម្បីជជែកដេញដោលជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ខែកញ្ញា។

ថ្លែងចំពោះមុខមនុស្សប្រហែល៦០០នាក់នៅឯមជ្ឈមណ្ឌលសិល្បៈ Cobb Energy Performing Arts ក្នុងទីក្រុង Atlanta លោកស្រី ហារីស បាននិយាយថា៖ «ខ្ញុំកំពុងព្យាយាមធ្វើការជជែកពិភាក្សាមួយទៀត។ យើងនឹងរង់ចាំចម្លើយ»។
លោកស្រី ហារីស និងលោក ត្រាំ បានជជែកដេញដោលគ្នាជាលើកដំបូងនៅថ្ងៃទី១០ខែកញ្ញា ហើយការស្ទង់មតិមួយចំនួនបានបង្ហាញថា បេក្ខភាពគណបក្សប្រជាធិបតេយ្យគឺមានប្រៀបជាងគូប្រជែង។
លោក ត្រាំ កាលពីសប្តាហ៍មុនបាននិយាយថា លោកនឹងមិនចូលរួមក្នុងការជជែកដេញដោលមួយផ្សេងទៀតតទល់នឹងលោកស្រី ហារីស នៅមុនការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកានោះទេ។
បេក្ខភាពបក្សសាធារណរដ្ឋ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖ «នឹងមិនមានការជជែកដេញដោលលើកទីបីទេ»។ លោក ត្រាំ បានជជែកដេញដោលចំនួន២លើករួចហើយ ដោយលើកដំបូងគឺតទល់នឹងលោក ចូ បៃដិន (Joe Biden) កាលពីខែមិថុនា មុនពេលការប្រកួតថ្វីមាត់ជាមួយលោកស្រី ហារីស កាលពីពេលថ្មីៗកន្លងទៅ។
នៅឯការជជែកដេញដោលចុងក្រោយ លោកស្រី ហារីស បានធ្វើការវាយប្រហារខ្លាំងៗទៅលើលោក ត្រាំ ពាក់ព័ន្ធការគាំទ្ររបស់លោកចំពោះការរឹតបន្តឹងការរំលូតកូន និងបញ្ហាផ្លូវច្បាប់ជាច្រើនផ្សេងទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


