ព័ត៌មានអន្ដរជាតិ
បើអ៊ីស្រាអែល វាយលុក លីបង់ នោះនឹងក្លាយជា «សង្គ្រាមវិនាសអន្តរាយ»
ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានឡើងកម្តៅដល់កម្រិតខ្ពស់សាជាថ្មី ក្រោយការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងស្លាប់និងរបួសមនុស្សជាង ៣ ០០០នាក់ទូទាំងប្រទេសលីបង់ ហើយក្រោយមកក្រុមហេសបូឡាក៏ប្រកាសសង្គ្រាម ខណៈពេលនេះសូម្បីឯកអគ្គរដ្ឋទូតលីបង់ប្រចាំចក្រភពអង់គ្លេស ក៏ព្រមានដែរថា បើអ៊ីស្រាអែល វាយលុកលីបង់មែន វានឹងក្លាយជាសង្គ្រាមវិនាសអន្តរាយ។

ប្រេសិតលីបង់លោក Rami Mortada ប្រាប់ទៅសារព័ត៌មាន Times of Israel ថា កងកម្លាំងប្រដាប់អាវុធលែងទ្រាំទៀតហើយ ប្រសិនបើអ៊ីស្រាអែល បើកការវាយលុកដីគោកនិងអាកាសមែន។
លោកនិយាយថា «យើងកំពុងប្រឈមហានិភ័យ ផ្ទុះជម្លោះក្នុងតំបន់ទាំងមូល ប៉ុន្តែយើងក៏ព្យាយាមបញ្ចៀសវាដែរ។ អ៊ីស្រាអែល គួរតែរៀនសូត្រពីភាពអាម៉ាស់របស់ខ្លួន កាលពីអតីត។ យ៉ាងណា សង្រ្គាមប្រាកដជាធ្វើឲ្យលីបង់វិនាស ប៉ុន្តែលីបង់នឹងមិនវិនាសតែម្នាក់ឯងឡើយ»។

ការព្រមាននេះកើតឡើងស្របពេល អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការកំពូលក្រុមហេសបូឡាឈ្មោះ Ibrahim Aqil និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀត ក្នុងការវាយប្រហារតាមអាកាសនៅលើទីក្រុងបេរូត។
ទន្ទឹមនោះ អ៊ីស្រាអែល ក៏ប្តេជ្ញាបន្តយុទ្ធនាការយោធាថ្មីរហូតដល់អាចធានាបាននូវសន្តិសុខក្នុងតំបន់ជុំវិញព្រំដែនលីបង់ផងដែរ។ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានប្រកាសថា មនុស្សយ៉ាងតិច១៤នាក់បានស្លាប់ ក្នុងការវាយប្រហារនោះ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។

ជុំវិញស្ថានការណ៍ឡើងកម្តៅនេះ បណ្តាមេដឹកនាំលោកខាងលិចបានចេញមុខអំពាវនាវឲ្យគ្រប់ភាគីមានការអត់ធ្មត់ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយក្នុងទីក្រុងប៉ារីសថា «បារាំងនិងអាមេរិក សូមជំរុញឲ្យមានការអត់ធ្មត់និងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងប្រទេសលីបង់តែម្តង។ យើងមិនចង់ឃើញមានការឡើងកម្តៅនៅកន្លែងណាទាំងអស់ ហើយបញ្ហានេះអាចប៉ះពាល់ធំបំផុតដល់គោលដៅសន្តិភាពនៅហ្គាហ្សា»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


