ព័ត៌មានអន្ដរជាតិ
ពិធីជប់លៀងធំបំផុតនិងដ៏ចំណាស់ Oktoberfest បើកនៅទីក្រុងMunich ក្រោមការរឹតបន្តឹងសន្តិសុខខ្លាំងបំផុត
ពិធីជួបជុំសប្បាយៗ ឬហៅម្យ៉ាងទៀតថា មហោស្រពស្រាបៀរ «Oktoberfest» ជាកម្មវិធីដ៏ធំបំផុតក្នុងពិភពលោករបស់ប្រជាជនអាល្លឺម៉ង់ ត្រូវបានរៀបចំបើកនៅថ្ងៃទី២១ខែកញ្ញានេះនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ក្រោមការពង្រឹងសន្តិសុខដ៏តឹងរឹងបំផុត បន្ទាប់ពីការវាយប្រហារជាច្រើននៅប្រទេសអាល្លឺម៉ង់ដែលសន្មតថាប្រព្រឹត្តដោយ«ក្រុមអ៊ីស្លាមជីហាដ»។

កម្មវិធីនៅឆ្នាំនេះត្រូវបា្ររព្វធ្វើឡើងលើទី១៨៩ ចាំពីថ្ងៃទី២១ខែកញ្ញារហូតដល់ថ្ងៃទី៦ខែតុលា ខណៈដែលអភិបាលក្រុង Munich លោក Dieter Reiter បានចេញមកអះអាងថា៖យើងនឹងធ្វើឱ្យ Oktoberfest មានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន«។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ពិធីបុណ្យ Oktoberfest ក្នុងឆ្នាំ ២០២៣ បានទាក់ទាញអ្នកទស្សនាជាង៧លាននាក់ ដែលបានប្រើប្រាស់ស្រាបៀរសរុបចំនួន ៦,៥លានលីត្រ។
ការពង្រឹងសន្តិសុខរបស់ប៉ូលីសរបស់ប្រទេសអាល្លឺម៉ង់ កាន់តែតឹងតែង បន្ទាប់ពីមានការវាយប្រហារជ្រុលនិយម រួមទាំងការវាយប្រហារដោយកាំបិតដ៏សាហាវនៅក្នុងទីក្រុង Solingen កាលពីខែសីហា។
ប៉ូលិសបានចាប់ខ្លួនបុរសជនជាតិស៊ីរីម្នាក់ដែលបានអះអាងថាមានភក្តីភាពជាមួយក្រុមរដ្ឋឥស្លាមមុនការវាយប្រហារដែលបានសម្លាប់មនុស្សបីនាក់និងរបួសប្រាំបីនាក់ទៀត។
កាលពីដើមខែកញ្ញា ប៉ូលិសទីក្រុង Munich បានបាញ់សម្លាប់បុរសម្នាក់ បន្ទាប់ពីគាត់បានបើកការបាញ់ប្រហារមកលើប៉ូលិស និងនៅស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុង ដែលត្រូវបានចាត់ទុកជាការវាយប្រហារភេរវកម្ម។
នាយកប៉ូលីសនៅទីក្រុង Munich លោក Christian Huber បានធានាដល់ភ្ញៀវដែលធ្វើដំណើរទៅកាន់រដ្ឋធានីរដ្ឋ Bavarian ថា កម្មវិធី Oktoberfest គឺជា «ពិធីបុណ្យដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើមិនមាននៅទូទាំងពិភពលោកទេ»។

លោកបាននិយាយនៅថ្ងៃទី១៨ខែកញ្ញាថាកម្រិតនៃការគំរាមកំហែងជាទូទៅត្រូវបានកើនឡើង ប៉ុន្តែមិនមានសញ្ញាបង្ហាញថា ពិធីបុណ្យនៅទីក្រុង Munich ត្រូវបានគេកំណត់គោលដៅនៃការវាយប្រហារនោះទេ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


